ពីនេះ ពីនោះ
ក្នុង​វចនានុក្រម​ខ្មែរ ពាក្យ​«​សមុច្ច័យ​» មានន័យ​ដូចម្តេច​?
28, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ ដែល​បាន​បកស្រាយ​ដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​សមុច្ច័យ​» មានន័យថា ការរួបរួម ការ​សន្សំ ការប្រមូល​ផ្សំ​, ការ​ផ្សែផ្សំ​, ការរក​ពូន​។



​តាម​ការបកស្រាយ​បន្ថែម​របស់​សម្តេច​ព្រះសង្ឃ ពាក្យ​ថា «​សមុច្ច័យ​» ជា​និបាតសព្ទ ប្រាប់​ពី សេចក្តី​រួបរួម​ជាមួយ ដោយ​ប្រើ​ជាមួយ​ពាក្យ​ថា ផង ឬ​ដែរ ក៏​អាច​សរសេរ​ជា​បាលី «​ស​មុច្ច​យ​» ក៏បាន​។ ឧទាហរណ៍​៖ នេះ​ផង​នោះ​ផង ឬ​ហៅថា សមុច្ចយត្ថនិបាត ឬ​សមុច្ចយត្ថវាចកនិបាត ក៏បាន​ដែរ​៕
​    ​


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com