ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មន្ទីរប្រៃសណីយ៍ខេត្តសៀមរាប ត្រូវការពេលមួយឆ្នាំកាត់ខ្សែកាបលើអាកាសទម្លាក់ចូលក្រោមដី
× សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត បានចាប់ផ្តើមអនុវត្តន៍គម្រោងកាត់ខ្សែកាបលើអាកាស នៅតាមផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប។ ការអនុវត្តគម្រោងនេះ ដើម្បីលើកសោភ័ណភាពក្រុង ដែលកន្លងមករងការរិះគន់ថា ខ្សែភ្លើង ឬខ្សែកាបទាំងនោះរញ៉េរញ៉ៃ ហើយខ្លះទៀតបានដាច់ធ្លាក់រប៉ាត់រប៉ាយ ដែលអាចបង្កជាគ្រោះថ្នាក់ជាយថាហេតុដល់ប្រជាពលរដ្ឋ។
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាស រវាងអ្នកស្រី អ៊ីសា រ៉ហានី អ្នកកាសែតសារព័ត៌មានថ្មីៗ និងលោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាបដូចតទៅ៖
លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាប បានឱ្យដឹងថា គម្រោងចុះកាត់ខ្សែកាបលើអាកាសនេះ គ្រោងអនុវត្តន៍ចំនួន១១ផ្លូវសំខាន់ រួមមានតាមបណ្ដោយផ្លូវជាតិលេខ៦ ផ្លូវលោកតាណឺយ និងតំបន់ផាប់ស្ទ្រីតជាដើម។ ខ្សែកាបទាំងនោះ នឹងត្រូវរៀបចំបង្កប់ក្នុងដី ដើម្បីលើកសោភ័ណភាពក្រុងសៀមរាប និងកាត់បន្ថយហានិភ័យផ្សេងៗ។ គម្រោងនេះនឹងចំណាយពេលពេញមួយឆ្នាំ ទើបអាចធានាថាខ្សែកាបរបស់ក្រុមហ៊ុនអ៊ីនធឺណិត ទូរសព្ទ ទូរទស្សន៍ខ្សែកាបជាដើមនោះ ត្រូវបានបង្កប់ក្នុងដី៕
Tag:
សុខ សីហា
ខ្សែកាប
ទូរគមនាគមន៍
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com