ជឿ​ទេ​ថា ស្ត្រី​តែងខ្លួន​ព្រោះ​ប្តី​?
កំណាព្យ
ពីនេះ ពីនោះ / មិនយល់...!
ជឿ​ទេ​ថា ស្ត្រី​តែងខ្លួន​ព្រោះ​ប្តី​?
25, Nov 2018 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ


បទ គោ​ព័ទ្ធ​ស្នឹង​

​សម្លឹង​សម្លក់​ក្នក់​ឃ្នើស​ក្នាញ់​ ​ក្នាញ់​ណាស់​វើ​យ​អញ​យូរ​ម្លេះ​ឯង​
​ឯង​រៀប​រួចរាល់​វាល់ល្ងាច​តែង​ ​តែង​តួ​ឥត​ក្រែ​គេឯង​ចាំ​។​
 
​ចាំ​រាល់តែដង​បង​ធុញថប់​ ​ថប់​ថែម​មិន​ចប់​ដល់​ម៉ោង​ប្រាំ​
​ប្រាំ​ប្រាំមួយ​ម៉ោង​សាំ​អើយ​សាំ​ ​សាំ​ចិត្ត​រឿង​ចាំ​ស្ត្រី​តែងខ្លួន​។​
 
​ខ្លួនឯង​ប្រុសៗ​ខុស​ស្រីៗ​ ​ស្រី​តប​ទៅ​ប្តី​ឲ្យ​ដឹង​ក្បួន​
​ក្បួន​មុន​ទៅណា​ថា​រៀបខ្លួន​ ​ខ្លួន​ស្ត្រី​នឹង​នួន​ថែ​ធួន​ថែម​។​
 
​ថែម​ម្សៅ​ដៅ​ក្រែ​ម​កែម​កប​មុខ​ ​មុខមាត់​ផាត់​ទុក​យូរ​ជ្រះ​ក្រែ​ម​
​ក្រែ​ម​លាប​ហើយ​ស្ទើរ​ទើប​រើ​ថែម​ ​ថែម​ឲ្យ​ឡើង​តែម​លើកមុខ​ប្តី​។​
 
​ប្តី​ឃើញ​គេ​ស្អាត​សង្វាត​មើល​ ​មើល​បែប​ងងើល​គ្មាន​គិត​អី​
​អី​អូន​តែងខ្លួន​ខុស​ដែរ​ប្តី​ ​ប្តី​អើយ​អើយ​ប្តី​ស្ត្រី​ដូចគ្នា​។​
 
​គ្នា​តែង​តួ​ខ្លះ​ប៉ះប៉ូវ​ប៉ាត​ ​ប៉ាត​លាប​ឡេ​ស្អាត​មិន​ឲ្យ​យារ​
​យារ​ស្បែក​បែក​ស្រ​ការច្បាស់​ជា​ ​ជា​ភាព​ជរា​នរណា​ចង់​?
 
​ចង់​ទាន់សម័យ​ច្នៃ​កុន​កែ​ ​កែ​មុខ​មាន​ស្នេហ៍​ថែ​ថែម​ខ្ញង់​
​ខ្ញង់​ស្អាត​លើ​ក្រោម​ឆោម​មិន​បង់​ ​បង់​ប្តី​ច្បាស់​ចង់​ស្រង​ស្រូប​ក្រៅ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com