កីឡាជាតិ
ជាតិ
លី​គ​៖ បឹងកេត​បន្ត​ឈរ​លេខ​២ ក្រោយ​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ១-០
26, Aug 2018 , 8:04 pm        
រូបភាព
ដោយ:
​បឹងកេត​បាន​បន្ត​ឈរ​លេខ​រៀង​ទី​២​ក្នុង​តារាង​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គប្រ​ចាំ​សប្តាហ៍​ទី​១៩ ក្រោយ​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ១-០ នៅ​តង់​ទី​២​នា​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​នៅ​ថ្ងៃទី​២៦ ខែសីហា​នេះ​។ ចំណែក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​អាស៊ី​អឺរ៉ុប ខណៈ​អគ្គិសនី​កម្ពុជា​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ ៣-១​។


 
 
​ក្រោយ​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​តង់​ទី​១ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Julius Oiboh បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ភ្ញៀវ​បឹងកេត​នៅ​នាទី​ទី​៧៩​។ ទោះបី​មានការ​វាយបក​ទៅវិញទៅមក​យ៉ាងណាក៏ដោយ តែ​ក្រុម​ពីរ​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ មួយ​គ្រាប់​របស់​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា​ខាងលើ ជួយ​ឲ្យ​បឹងកេត​បន្ត​ឈរ​លេខ​រៀង​ទី​២ មាន​៤៥​ពិន្ទុ​ក្នុង​ដៃ​។  
 
​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ខណៈ​កាលពី​ជើង​ទី​១​ក្រុម​ទាំងពីរ​ក៏​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ផងដែរ​។ តាមរយៈ​លទ្ធផល​នេះ ធ្វើ​ឲ្យ​ក្រុម​ទាំងពីរ​បន្ត​រក្សា​ទីតាំងនៅ​ដដែល​ក្នុង​តារាង​ចំណាត់ថ្នាក់ ដោយ​អង្គ​រថា​យ​ហ្គឺ​រ​ឈរ​លេខ​៨ និង​អាស៊ី​អឺរ៉ុប​លេខ​៩ មាន​២៣​ពិន្ទុ​ក្នុង​ដៃ​ស្មើគ្នា​។ 
 
​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​ឯណេះ​វិញ ក្រុម​ម្ចាស់ផ្ទះ​បាន​យកឈ្នះ​ភ្ញៀវ​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​លទ្ធផល ៣-១​។ នេះ​ជា​ជ័យជម្នះ​លើក​ទី​២​សម្រាប់​អគ្គិសនី​កម្ពុជា ខណៈ​លើក​ទី​១​ក្រុម​នេះ​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ​ដូចគ្នា​ក្នុង​លទ្ធផល ២-០​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​អគ្គិសនី​កម្ពុជា​រកបាន​ដោយ​កីឡាករ ផាន់​នី អ៊ី​រដ្ឋា មួយ​គ្រាប់ និង​ពីរ​គ្រាប់​ដោយ​កីឡាករ ម៉ាត់ នូ​រុណ ខណៈ​កីឡាករ Yuspen Uopdana សម្រេច​គ្រាប់​បាល់​សម្រាប់​វេ​ស្ទើ​ន​៕​

Tag:
 ​បឹងកេត​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com