ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​បំបាត់​ស្នាក​ស្នាម​ដោយ​ធម្មជាតិ ទទួលបាន​លទ្ធផល​គាប់ចិត្ត​
28, Aug 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ស្នាក​ស្នាមរបួស​អាច​ក្លាយទៅជា​ចំណុច​ចាប់ផ្តើម​សន្ទនា​ដ៏​អស្ចារ្យ​មួយ ព្រោះ​វា​តែងតែ​ជា​ចំណុចរសើប ឬ​មិនមាន​ផាសុកភាព​ក្នុង​ការមិន​ពេញចិត្ត​នឹង​រាងកាយ​របស់ខ្លួន​។ យ៉ាងណាមិញ វា​ក៏​មិនមាន​អ្វី​ខុស​ដែរ​ក្នុងការ​មាន​ស្នាក​ស្នាម​មួយចំនួន​លើ​រាងកាយ​ដោយសារតែ​ការ​មាន​របួស​នានា​ដែរ​។ ហេតុដូច្នេះ​ហើយ​បាន​ជាមាន​មនុស្ស​ជាច្រើន​ចង់​លុបបំបាត់​ស្នាក​ស្នាម​ទាំងនោះ​តាមរយៈះ​ការវះកាត់​។ យ៉ាងណាមិញ ការវះកាត់​អាចជា​រឿង​ពិបាក​នឹង​សម្រេចចិត្ត ដោយសារតែ​វា​មានការ​ឈឺចាប់ និង​ចំណាយ​ថវិកា​ច្រើន​។ សំណាង​ដែល ដើម្បី​លុបបំបាត់​ស្នាក​ស្នាម យក​ល្អ​គួរតែ​ព្យាយាម និង​សាកល្បង​វិធី​ធម្មជាតិ​ដូចខាងក្រោម​នេះ​សិន​ទៅ​៖

 
​ប្រទាល​កន្ទុយក្រពើ​
 
​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា ប្រទាល​កន្ទុយក្រពើ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រុក្ខជាតិ​ដ៏​អស្ចារ្យ​មួយ​ដោយសារតែ​វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន ហើយ​វា​ក៏​មិនមាន​អ្វី​ភ្ញាក់ផ្អើល​ដែរ ដែល​វា​អាចជួយ​បំបាត់​ស្នាក​ស្នាម​លើ​ស្បែក​មនុស្ស​យើង​បាន​។ ជែ​ល​របស់​ប្រទាល​នេះ​គឺអាច​ផ្តល់​ស្នាម​រលោង​ឡើងវិញ​ដល់​ស្បែក​ដែល​ខូច​តាមរយៈ​ការបណ្តុះ​ស្បែក​ថ្មី​ឡើងវិញ និង​ពង្រឹង​ដល់​ការ​ជា​សះ​ផង​។ បើសិនជា​អ្នកមាន​ប្រទាល​កន្ទុយក្រពើ​ស្រស់ ចូរ​ប្រាកដថា អ្នក​បាន​ប្រើប្រាស់​វា​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន​។​
 
​ប្រេងដូង​
 
​ប្រេង​ដ​ងូ​ង​មាន​សមត្ថភាព​ផ្តល់​ជីវជាតិ និង​ជួយ​ឲ្យ​ស្បែក​ជា ដោយសារតែ​វា​មាន​អាស៊ីត​ខ្លាញ់​ប្រភេទ​ច្រវាក់​មធ្យម​។ នៅពេល​លាប​វា​លើ​ស្នាមរបួស​ជា​ទៀងទាត់ វា​នឹង​ជួយ​ពង្រឹង​ដល់​សុខភាព​ស្បែក​ឲ្យ​ជា​លឿន ព្រមទាំង​ផ្តល់​សំណើម​ដល់​ស្បែក​កាន់តែច្រើន​ទៀតផង​។ វា​មិន​ត្រឹមតែ​ជួយ​លុបបំបាត់​ស្នាម​ទេ តែ​ក៏​ជួយ​ធ្វើ​ឲ្យ​ស្បែ​កមាន​សុខភាព​ល្អ​ដែរ​។​
 
​វីតាមីន E
 
​សេរ៉ូម​វីតាមីន E ពិតជា​អាចជួយ​បំបាត់​ស្នាម​លើ​ស្បែ​កបាន​ដោយសារតែ​វា​មាន​អង់​ទី​អុកស៊ីដ​ង់ អាចជួយ​ការពារ​ស្បែក​ពី​កាំរស្មី​យូ​វី​របស់​ពន្លឺព្រះអាទិត្យ​។ អ្នក​អាច​ទិញ​វា​នៅតាម​ទីផ្សា និង​រកបាន​ក្នុង​អាហារ​ជាច្រើន​ដូចជា ស៊ុត បន្លែ និង​ផ្លែឈើ​ដែល​សុទ្ធសឹងតែ​សំខាន់​ចំពោះ​សុខភាព​ទាំងអស់​។ ការបង្កើន​ការ​ញ៉ាំ​អាហារ​ទាំងនេះ​អាចធ្វើ​ឲ្យ​ស្បែក​កាន់​តែមាន​សុខភាព​ល្អ និង​ជួយ​ឲ្យ​ជាលិការ​ដែល​ខូចខាត​រួច​នោះ​ជា​លឿន​ផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com