ជាតិ
បាក់ឌុប
សង្គមជាតិ
ក្រសួង​អប់រំ ព្រមាន​វិធានការ​ច្បាប់​ចំពោះ​អ្នក​ដែល​បង្ហោះ​វិញ្ញាសា និង​អត្រាកំណែ​បាក់​ឌុប​
27, Aug 2018 , 9:59 pm        
រូបភាព
រូបភាព​ពី​ក្រសួង​អប់រំ យុវជន និងកី​ឡា
រូបភាព​ពី​ក្រសួង​អប់រំ យុវជន និងកី​ឡា
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រាប់​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បញ្ឈប់​សកម្មភាព​បង្ហោះ​វិញ្ញាសា និង​ចែករំលែក​អត្រាកំណែ​មុខវិជ្ជា​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ជះ​ឥ​ទិ្ធ​ពល​ធ្ងន់ធ្ងរ ដល់​ដំណើរការ​កំណែ​វិញ្ញាសា​ប្រលង​បាក់​ឌុប​។​

 
​ប្រសិនបើ​មាន​សកម្មភាព​ចែករំលែក​រាល់​វិញ្ញាសា និង​អត្រាកំណែ​នៅតែ​បន្ត​ក្នុង​រយៈពេល​ដំណើរ​កំណែ​ការ​ស្រង់ និង​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ មុន​ការប្រកាស​លទ្ធផល​ប្រឡង​ផ្លូវការ​មិនទាន់​បានបញ្ចប់​នោះ ក្រសួង​អប់រំ​នឹង​ចាត់វិធានការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​។ នេះ​ជាការ​ឆ្លើយតប​របស់​ក្រសួង​អប់រំ ទៅ​ម្ចាស់​គណនី​ដែល​កំពុងតែ​ព្យាយាម​បញ្ចេញ វិញ្ញាសា​កំណែ ដែល​ប្រព្រឹត្ត​ខុសពី​ក្រមសីលធម៌​របស់​ក្រសួង​អប់រំ​។ 
 
​សូមបញ្ជាក់ថា ការប្រកាស​លទ្ធផល​ប្រឡង​នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ចំណែក​នៅ​ថ្ងៃទី​១២ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត​៕  
 

Tag:
 ក្រសួង​អប់រំ យុវជន និង​កីឡា​
  វិញ្ញាសា​
  បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com