កីឡាជាតិ
ជាតិ
Asian Games៖ អត្ត​ព​លិ​ក​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា រង​បរាជ័យ​ទាំង​៣​រូប នា​ការប្រកួត​បើកឆាក​
28, Aug 2018 , 10:54 am        
រូបភាព
ដោយ:
​ក្រុម​អត្ត​ព​លិ​ក​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បានចាប់ផ្តើម​ប្រកួត​ស្វែងរក​មេដាយ​ពី​ព្រឹត្តិការណ៍ Asian Games នៅ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨​នេះ​។ ជា​លទ្ធផល​ក្រុម​កីឡាករ​កម្ពុជា ធ្វើ​មិន​បានល្អ​នោះឡើយ សម្រាប់​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល​លើ​វិញ្ញាសា​វាយ​ឯកត្តជន​។

 
 
​កីឡាករ កាន់ សោ​ភ័​ណ្ឌ​, ឌឹ​ម សំសុជា​ភា​រុណ និង​កីឡាការិនី រិ​ន សុធា​រី សុទ្ធតែ​រង​បរាជ័យ​ក្រោម​ថ្វីដៃ​គូប្រកួត សម្រាប់​ការប្រកួត​បើកឆាក​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល ដែល​រៀបចំ​នៅ​ទីលាន​សូ​ហ្វ​តិ​ន្នី​ស​ក្នុង​ទីក្រុង​ប៉ា​ឡាំ​ប៉ាង​ប្រទេស​ឥណ្ឌូណេស៊ី​។ កីឡាករ កាន់ សោ​ភ័​ណ្ឌ ដែល​ស្ថិតនៅក្នុង​ពូ​ល E បាន​ប្រកួត​ចាញ់​កីឡាករ Uayporn Sorrachet  ក្នុង​លទ្ធផល ៤-១​។​
 
​ចំណែក​កីឡាករ ឌឹ​ម សំសុជា​ភា​រុណ ដែល​ឈរ​នៅក្នុង​ពូ​ល G បាន​ប្រកួត​ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី Sie Alexander Elbert ក្នុង​លទ្ធផល ៤-០ និង​កីឡាការិនី រិ​ន សុធា​រី ចាញ់​កីឡាការិនី​កូរ៉េខាងត្បូង Kim Jiyeon ក្នុង​លទ្ធផល ៤-០ នា​ការប្រកួត​ពូ​ល D​។ ប៉ុន្តែ​កីឡាករ​កីឡាការិនី​ទាំង​៣​រូបនេះ នៅមាន​ការប្រកួត​ជា​បន្តបន្ទាប់​ទៀត​លើ​វិញ្ញាសា​វាយ​ឯកត្តជន​នេះ​។ 
 
​សម្រាប់​ការប្រកួត​វិញ្ញាសា​វាយ​ឯកត្តជន​នេះ ចែកចេញជា​៨​ពូ​ល​ក្នុង​១​ពូ​ល​មាន​កីឡាករ​កីឡាការិនី​៣​ទៅ​៤​នាក់​។ កីឡាករ​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​១​រូប​ក្នុង​ពូ​ល​នីមួយៗ នឹង​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​១/៤៕   
 

Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com