ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើ​អ្នក​មិន​ចង់​ឲ្យ​មុន​កើត​លើ​មុខ គួរតែ​ធ្វើតាម​ការណែនាំ​មួយ​នេះ​
28, Aug 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិន​ជាមុន​អ្នក​កើត​ក្រោយ​អ្នកមាន​អាយុ​២៥​ឆ្នាំ អ្នក​អាច​ប្រើ​វិធី​ខាងក្រោម​ដើម្បី​ព្យាបាល​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
1. អាហារ​បំពង ជា​អាហារ​ដែល​អាចធ្វើ​ឲ្យ​អ្នក​ក្តៅ​ក្នុង​បាន ថ្វីត្បិតតែ​វា​មិន​ធ្វើ​ឲ្យ​អ្នក​កើតមុន​ភ្លាម ប៉ុន្តែ​វា​អាច​ចេញ​ជា​រូបរាង យូរ​ទៅ មុខ​អ្នកនឹង​ពេញ​ទៅដោយ​មុន​។ ជាពិសេស នៅពេលដែល​អ្នក​បរិភោគ​អាហារ​ដែល​ខ្វះ​សារធាតុ​សរសៃ នឹងធ្វើ​ឲ្យ​រាងកាយ​អ្នក​មិន​ងាយ​បញ្ចេញ​ជាតិពុល​មក​ក្រៅ​ឡើយ​។ ដូចនេះ នៅពេល​ធម្មតា អ្នក​អាច​ប្រើ​បន្លែ និង​ផ្លែឈើ​មក​ធ្វើជា​អាហារ​៣​ពេល ហើយ​ចៀស​ពី​អាហារ​បំពង និង​ហិ​រ នោះ​មុន​អ្នកនឹង​អាច​ចាក​ឆ្ងាយ​ពី​អ្នក​។​
 
2. អ្នក​គួរតែ​គ្រប់គ្រង​ខ្លាញ់ និង​ជាតិ​ទឹក​លើ​មុខ​អ្នក​ឲ្យ​មាន​លំនឹង ដោយ​ប្រើ​ផលិតផល​ការពារ​ស្បែក ទើប​អាច​ការពារ​មុខ​អ្នក​មិន​ឲ្យ​ចេញ​មុន​ច្រើន​។ ដូចនេះ អ្នក​មិនគួរ​ខ្ចិ​ល​ក្នុង​ការប្រើ​ផលិតផល​ផ្សេងៗ​ដើម្បី​ការពារ​ស្បែក​មុខ​អ្នក​ឡើយ​។​
 
3. បើ​អ្នក​មិន​ចង់​ឲ្យ​មុន​កើត​លើ​មុខ អ្នក​មិនគួរ​ចូល​គេង​យប់​ជ្រៅ និង​រក្សា​អារម្មណ៍​ឆេវឆាវ និង​តានតឹង​នោះទេ​។ អ្នក​គួរតែ​គេង​ឲ្យ​គ្រប់​៨​ម៉ោង ទើប​រូបរាង​នៃ​មុន​មិនកើត​លើ​មុខ​អ្នក​។ ដូចនេះ បើ​អ្នក​អាចអនុវត្ត​តាម​វិធី​ទាំងនេះ អ្នកនឹង​អាច​ចៀស​ឆ្ងាយ​ពីមុន​ដ៏​អាក្រក់​ទាំងនោះ​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com