ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀបរស់នៅផ្តល់សុខភាពល្អជាងមុន គួរតែរៀបគម្រោងបែបណា?
× បើសិនជាអ្នកចង់ផ្លាស់ប្តូរទៅជារបៀបរស់នៅដែលផ្តល់សុខភាពល្អជាងមុន វាមានរឿងជាច្រើនដែលអ្នកគួរតែធ្វើប្រចាំថ្ងៃ ដើម្បីអាចសម្រេចគោលដៅនេះបាន។
យកល្អគួរតែព្យាយាមដូចខាងក្រោមនេះ៖
- ចូរស្រមើស្រមៃខ្លួនឯងថានឹងផ្តល់សុខភាពល្អជាងមុន មានថាមពលជាងមុន និងសប្បាយចិត្តជាងមុន។ បន្ទាប់មក ចូរចាប់ផ្តើមគិតអំពីការផ្លាស់ប្តូរទាំងឡាយណាដែលអ្នកអាចធ្វើបានក្នុងរបបអាហារ និងសកម្មភាពនានា
- ចូរស្វែងយល់នូវអ្វីដែលធ្វើឲ្យអ្នកមិនអាចមានសុខភាពល្អ និងស្វែងរកមធ្យោបាយដើម្បីជម្នះឧបកសគ្គទាំងនោះ
- ចូរចាប់ផ្តើមបង្កើតគម្រោងដើម្បីផ្លាស់ប្តូរ។ ចូរធ្វើខ្លួនឲ្យសប្បាយ តាមដានដំណើរការណ៍ទាំងនោះ និងមានការគាំទ្រពីមនុស្សដែលអ្នកស្រឡាញ់ផង
- ចូរមានការលើកទឹកចិត្តផង ដូច្នេះអ្នកនឹងមិនមានភាពធុញទ្រាន់នូវការញ៉ាំអាហារ និងហាត់ប្រាណដើម្បីសុខភាពឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com