អត្ថបទពាណិជ្ជកម្ម
CAM-ASEAN រៀបចំសិក្ខាសាលាដ៏ធំមួយប្រចាំឆ្នាំ ស្តីពីការតម្រង់ទិសលើមុខជំនាញនៅថ្នាក់ឧត្តមសិក្សា
× វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន(CAM-ASEAN) នឹងរៀបចំសិក្ខាសាលាមួយស្តីពី«ការតម្រង់ទិសលើមុខជំនាញសិក្សាថ្នាក់ឧត្តមសិក្សា» នៅថ្ងៃទី១៤ ខែកញ្ញាខាងមុខ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងបំណងចែករំលែកទស្សនៈ និងបទពិសោធន៍របស់រៀមច្បងដែលជោគជ័យជូនដល់ប្អូនៗដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ក្នុងពេលថ្មីៗនេះ។
សិស្សានុសិស្ស នឹងទទួលបានគន្លឹះល្អ និងមានសារៈសំខាន់ នៅក្នុងការជ្រើសរើសមុខវិជ្ជាសិក្សានៅថ្នាក់ឧត្តមសិក្សាឲ្យបានត្រឹមត្រូវ នៅក្នុងសិក្ខាសាលនេះ។ លើសពីនេះទៀត ពួកគេក៏នឹងទទួលបាននូវព័ត៌មាននានា ក៏ដូចជានិន្នាការទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា និងអាស៊ាន នាពេលបច្ចុប្បន្ន និងអនាគត។
ព័ត៌មានលម្អិតសូមទាក់ទង ឬកក់សំបុត្រឥឡូវនេះ នៅវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន ដែលមានអាសយដ្ឋាននៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខាងត្បូងភោជនីយដ្ឋាន ខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយ ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើ ស្រីមុំអូទ្បាំពិក។ សិស្សានុសិស្សក៏អាចទាក់ទងដើម្បីសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូស័ព្ទ ៖ 0២៣ ៩៧៦ ៩៩៩ / 0៧0 ៧៧៤ ៤៥០ ឬតាមគេហទំព័រ៖
www.cam-asean.com និងតាមរយៈទំព័រហ្វេសប៊ុក៖
www.facebook.com/camaseaninstitute ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com