ពីនេះ ពីនោះ
«​ខិត្តប័ណ្ណ​» តើ​អាច​ប្រើពាក្យ «​ខិតប័ណ្ណ​» ឬ​«​លិ​ខិ​ប័ណ្ណ​» បានដែរ​ឬទេ​?
30, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​គេ​តាមដាន និង​ត្រួតពិនិត្យ​ពាក្យ​នៅក្នុង​វចនានុក្រម​ខ្មែរ គេ​ប្រាកដជា​មិនឃើញ​មាន​ពាក្យ​មួយចំនួន​ដែល ស្ថិតនៅក្នុង​នោះឡើយ​។ ពោល​ពាក្យ «​ខិត្តប័ណ្ណ​»  សម្តេចព្រះសង្ឃរាជ ជួន ណាត មិនបាន​បញ្ជាក់ថា គួរតែ​ប្រើពាក្យ​ណា​ផ្សេងទៀត​ដែរ​។


 
​ពាក្យ​ដែល​ត្រឹមត្រូវ​ពិតប្រាកដ នោះ​គឺ «​ខិត្តប័ណ្ណ​»  មិនមែន «​ខិតប័ណ្ណ​» ឬ​«​លិ​ខិ​ប័ណ្ណ​» ឡើយ​។ នេះ​បើតាម​ការបកស្រាយ​ពី​ក្រម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ពាក្យ «​ខិត្តប័ណ្ណ​» មានន័យថា  ប័ណ្ណប្រកាស​បោះពុម្ព​ឡើង ដើម្បី​ផ្សព្វ​ផ្សាយដំណឹង​ឲ្យ​ប្រជាពលរដ្ឋ អនុវត្តតាម ឬ​ឲ្យ​ជ្រាប​ដឹង​ពី​ព័ត៌មាន​ផ្សេងៗ​។​
 
​មាន​ពាក្យ​ដទៃទៀត ដែល​ស្មេរ​មួយចំនួន​លោក​បាន​ប្រើ​ខុសពី​ការ​វចនានុក្រម​ខ្មែរ នោះ​រួមមាន​ដូចជា  កំលោះ​,  ម្សៅ​, ពហុ​កីឡដ្ឋាន​, គប់គិត​, បារម្ភ​, ជំរុញ​, ជំងឺ​, ប្រសិទ្ធភាព ពោល​បែរ​សរសេរ ជា កំ​ឡោះ ឬ ក​ម្លាះ​, ម្ស៉ៅ​, ពហុកីឡាដ្ឋាន​, ឃប់ឃិត​, បារ​ម្ម ឬ​បារ​ម្មណ៍​, ជម្រុញ​, ជម្ងឺ​,​ប្រសិទ្ធិភាព ជាដើម​។ 
 
​ជាមួយគ្នា​ផងដែរ មាន​ពាក្យ​ដទៃទៀត សុទ្ធសឹងតែ​មានន័យថា ផ្សព្វផ្សាយ និង​ជូនដំណឹង​។ ពាក្យ​ទាំងនោះ​រួមមាន «​សញ្ញាណប័ដ​» ជា​និមិត្តសញ្ញា​, ប័ណ្ណប្រកាស ឬ​អក្សរ​ចារឹក នៅតាម​ទីសាធារណៈ​។ «​ផ្លាក​ពាណិជ្ជកម្ម​» ផ្លាក​ដែល​គេ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅតាម​ទីសាធារណៈ ឬ​នៅតាម​ថ្នល់​ដែលមាន​ចរាចរណ៍​ច្រើន​។ ឧទាហរណ៍​៖ ផ្លាក​ផ្សាយពាណិជ្ជកម្ម ស្រា​បៀរ​, ទឹក​ភេសជ្ជៈ ផ្តល់​កម្លាំង​ថាមពល​ខ្លាំងខ្លា​៕ 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com