ពីនេះ ពីនោះ
មិនគួរណា​ប្រើពាក្យ «​ឃប់ឃិត​» គួរតែ​ប្រើពាក្យ «​គប់គិត​» ទើបត្រូវ​
29, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ជាទូទៅ ពលរដ្ឋ​ខ្មែរ​ខ្លះ នៅតែ​មិនទាន់បាន​ផ្ទៀងផ្ទាត់​ថា ការប្រើ​ពាក្យ  «​ឃប់ឃិត​» នេះ​ខុស ឬ​ត្រូវ​យ៉ាងណា​នោះឡើយ​។ តែបើ​គេ​ត្រួតពិនិត្យ តាម​ការបញ្ជាក់​ពី​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត គឺថា​មិនមាន​ពាក្យ «​ឃប់ឃិត​» នេះ​ទាល់តែសោះ មានតែ​ពាក្យ «​គប់គិត​» តែប៉ុណ្ណោះ​។​


 
​សូមកុំ​យល់ច្រឡំ​ប្រើ ពាក្យ​«​ឃប់ឃិត​»  នេះ​ឲ្យ​សោះ ព្រោះ​ពាក្យ​នេះ សម្តេច​ព្រះសង្ឃ មិនបាន​បញ្ជាក់​ឲ្យ​លម្អិត ថា​តើ​គួរតែ​ប្រើពាក្យ​នេះ​ឬ​អត់​ទេ​។ ប៉ុន្តែ​សម្តេច​ព្រះសង្ឃ បាន​ប្រាប់​ឲ្យ​ស្មេរ គួរតែ​ប្រើពាក្យ «​គប់គិត​» នេះ​វិញ ទើប​ត្រឹមត្រូវ​ជាង​។  «​គប់គិត​» មានន័យថា រួមគំនិត​គ្នា​, គិតគូរ​គ្នា​។ 
 
​ដើម្បី​ឲ្យ​សំណេរ​កាន់តែ​ល្អប្រសើរ គេ​គួរ​គប្បី​ប្រើពាក្យ​ណា​ដែលមាន​នៅក្នុង​វចនានុក្រម​ខ្មែរ ហើយ​ទាមទារ​ឲ្យ​ស្មេរ យកចិត្តទុកដាក់​ខ្ពស់​មែនទែន ដើម្បី​ជៀសវាង​ការប្រើ​ពាក្យ​ខុស​។ 
​កន្លងមក​ស្មេរ តែងតែ​ប្រើពាក្យ ដែល​ខុសពី​ក្នុង​វចនានុក្រម​ខ្មែរ​។ ពោល​រួមមាន  ខ្នុរ​, តុ ខ្ញុំ​,​ហិង្សា​, តម្រូវ​, ស្រឡាង​, មោទកភាព តែ​បែរជា​អាន​ថា ខ្នោ​រ​, តុ​ក ,​ញ៉ុ​ម​, ហឹ​ង្សា​, តំរូវ​,​សាឡាង​, មោទនភាព ជាដើម​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com