ពីនេះ ពីនោះ
គេ​និយម​ហៅ​«​បន្លែ​គីមី​, ចំណីអាហារ​គីមី​» តែ​ពាក្យ​នេះ​មិន​គ្របដណ្ដប់​ពេញលេញ​នោះទេ​
29, Aug 2018 , 9:39 pm        
រូបភាព
ដោយ:
​ពលរដ្ឋ​ទូទៅ​ច្រើន​ហៅ​គ្រឿង​បរិភោគ ដែល​ប៉ះពាល់​ដល់​សុខភាព​របស់ខ្លួន ដោយ​ប្រើពាក្យ​គីមី​នៅ​ខាងចុង ឧទាហរណ៍​ចំណីរ​អាហារ​គីមី បន្លែ​គីមី របស់​គីមី ជាដើម​។ ពាក្យ​នេះ​ខ្លី ងាយស្រួល​ហៅ​។ ប៉ុន្តែ​ពាក្យ​គីមី​នេះ មិន​គ្របដណ្ដប់​រាល់​អ្វីដែល​ប៉ះពាល់​ដល់​សុខភាព​ទាំងអស់​នោះទេ​។ ពពួក​មេរោគ មិនមែនជា​គីមី​ទេ តែ​ក៏បង្ក​បញ្ហា​ដល់​សុខភាព​ដែរ​។ ហើយ​ការប្រើ​គីមី​ខ្លះ​ស្ថិតក្នុង​កម្រិត ឬ​ប្រភេទ​អាច​ទទួលយកបាន​។



អត្ថបទទាក់ទង

 
​គេ​អាច​ហៅថា ចំណីអាហារ​ដែលមាន​«​សារធាតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​»​។ ពាក្យ​នេះ​ក្ដោប​រួមទាំង​គីមី ទាំង​មេរោគ សត្វល្អិត​។ នេះ​បើតាម​ការពន្យល់​របស់​លោក ហ៊ាន វណ្ណ​ហន ។​
 
​សំឡេង​៖
 


 
​អ្នក​បរិភោគ ប្រុងប្រយ័ត្ន និង​ខ្លាចរអា​បន្លែ​ធម្មតា​ដែល​អាចមាន​ការបាញ់​ថ្នាំ​គីមី​ពុល​។ ប៉ុន្តែ​គេ​ក៏ត្រូវ​ដឹង​អំពី​បន្លែ​សរីរាង្គ​ផងដែរ​។ បន្លែ​សរីរាង្គ​អត់​គីមី តែ​អាចមាន​មេរោគ​។ មេរោគ​ត្រូវបាន​សម្លាប់ បើ​បន្លែ​នោះ​ឆ្អិន តែបើ​បរិភោគ​ឆៅ​នឹងមាន​បញ្ហា​សុខភាព​។ ខុសពី​គីមី ដែល​មិនអាច​កម្ចាត់​បាន ទោះជា​បន្លែ​នោះ​ឆ្អិន​ក្ដី​។ នេះ​បើតាម​លោក អ៊ុយ ដា​វិ​ន ដែលជា​អ្នក​ផលិត​ទឹក​លាង​បន្លែ​។ 
 
​មិនមែន​ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​គីមី ដឹង​តែ​អាក្រក់​នោះទេ ព្រោះ​សារធាតុ​គីមី​ជួយ​ដល់​ការលូតលាស់​របស់​ដំណាំ​។ «​គីមី​មិនមែន​អាក្រក់​ទាំងអស់​នោះទេ ឧទាហរណ៍​ថា​ប្រើ​ជីគីមី​ជួយ​ឲ្យ​កោសិកា​របស់​ដំណាំ​លូតលាស់​លឿន​»​។ នេះ​បើតាម​ការបកស្រាយ​រប​ស់លោក សម វិទូ នាយក​ប្រតិបត្តិ​អង្គការ​សេ​ដាក​។ តែ​លោកវិទូ បញ្ជាក់ថា សម្រាប់​រយៈពេល​វែង​ជីគីមី​នេះ​នឹង​ប៉ះពាល់​ដល់​សុខភាព ដែល​ធ្វើ​ឲ្យ​ទ្រុ​ច​ទ្រោម​រាងកាយ​។ 
 
​ប៉ុន្តែ​គីមី ដែល​គួរ​ឲ្យ​ខ្លាច​នោះ គឺមាន​ដូចជា ថ្នៅ​កម្ចាត់​ស្មៅ ថ្នាំ​សម្លាប់​សត្វល្អិត បូរ៉ា​ក់ និង​ប្រភេទ​ថ្នាំ​គីមី​ចាក់​ឲ្យ​សត្វ​ធំ​រហ័ស ជាដើម​។ នេះ​បើតាម​លោក សម វិទូ នាយក​ប្រតិបត្តិ​អង្គការ​សេ​ដាក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com