ជាតិ
ពីថ្ងៃ​ទី​៣០ សីហា ដល់ទី​២ កញ្ញា EDC ផ្អាក​ចរន្ត​ភ្លើង​នៅ​សង្កាត់​មួយចំនួន​នៅ​ភ្នំពេញ
29, Aug 2018 , 5:17 pm        
រូបភាព
រូបថតតំណាងពី EDC
រូបថតតំណាងពី EDC
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា​(EDC) នឹង​ផ្អាក​ចរន្ត​ភ្លើង​បណ្តោះអាសន្ន​ចំនួន​៣​ថ្ងៃ  ដើម្បី​ជួសជុល ផ្លាស់ប្តូរ និង​ដំឡើង​បរិក្ខារ​អគ្គិសនី​ថ្មីៗ​។ EDC បាន​បញ្ជាក់ថា ការផ្អាក​ចរន្ត​ភ្លើង​នេះ ធ្វើឡើង ចាប់ពី​ថ្ងៃទី​៣០​សីហា ដល់ ថ្ងៃទី​២​កញ្ញា​។​

 
​តំបន់​ដែល​ត្រូវ​ផ្អាក​ចរន្ត​ភ្លើង នៅ​ថ្ងៃទី​៣០ ខែសីហា មាន​តំបន់​ភ្លើង​លេខ​D០៥ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ តំបន់​ភ្លើង​លេខ​P៨៨៤ ក្នុង​សង្កាត់​ក្រាំងធ្នង់ តំបន់​ភ្លើង​លេខ PT៤៧៦ ក្នុង​សង្កាត់​ព្រែកលៀប តំបន់​ភ្លើង​លេខ PT១១៨ PT១១១៦ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១​។  នេះ​បើ​អគ្គិសនី​កម្ពុជា​។ 
 
​ថ្ងៃទី​៣១ ខែសីហា តំបន់​ភ្លើង​ដែល​ត្រូវ​បិទ​អគ្គិសនី​មាន តំបន់​លេខ​P០៧៨ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ តំបន់​ភ្លើង​លេខ ប​.​ត​១២០ ក្នុង​សង្កាត់​វត្តភ្នំ តំបន់​ភ្លើង​លេខ ប​.​ត​២៩៧ ក្នុង​សង្កាត់​ទំ​បន់​ទឹក តំបន់​ភ្លើង​លេខ  P១៥៦៧ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២​។​
 
​តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​ដង្កោ សង្កាត់​ជើងឯក សង្កាត់​ស្ទឹងមានជ័យ​ទី​២ សង្កាត់​បឹងទំពន់​ទី​១-​ទី​២  និង​សង្កាត់​ចាក់អង្រែលើ ត្រូវបាន​EDC ផ្តាច់​ចរន្ត​ភ្លើង​នៅ​ថ្ងៃទី​២ ខែកញ្ញា​៕
 

Tag:
 EDC
  ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com