ពីនេះ ពីនោះ
«​នាឡិ​, តៅ​,​ថាំង​, ដឹក​» តើ​មានន័យ​ខុសគ្នា​ដូចម្តេច​?
01, Sep 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​នាឡិ​», «​តៅ​»,«​ថាំង​» និង​«​ដឹក​» នេះ​មិនមាន​អត្ថន័យ ខុស​ឆ្ងាយ​ពីគ្នា​នោះទេ ហើយក៏​មិនមាន​ន័យ​ផ្សេងគ្នា​ដែរ​។ ពាក្យ​ទាំងអស់នេះ មានន័យ​ខុសគ្នា និង​ដូចគ្នា ដូចខាងក្រោម​៖


 
​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​នាឡិ ឬ​នាលិ​» និង​«​តៅ​» ជា​ឈ្មោះ​ទម្ងន់​ម្យ៉ាង​ដែល​ថ្លឹង និង​ជា​រង្វាល់​ខ្មែរ​ពី​បុរាណ ដែល​ធ្វើ​ពី​ត្រឡោក​ដូង ប្រើ​សម្រាប់​វាល់​គ្រាប់​ធញ្ញជាតិ មាន​អង្ករ​សណ្តែក ល្ង ជាដើម​។ ឧទាហរណ៍​៖ អង្ករ​មួយ​នាឡិ​, អង្ករ​មួយ​តៅ​។ 
 
«​ថាំង​» ជា​ប្រដាប់​ធ្វើ​ពី​ឈើ​សម្រាប់​ដង​, សម្រាប់​រែក​ទឹក​។ ថាំង ជា​រង្វាល់​សម្រាប់​វាល់​ធញ្ញជាតិ មាន​ស្រូវ អង្ករ ដែលមាន​ចំណុះ​ស្មើនឹង​ពីរ​តៅ​។ ឧទាហរណ៍​៖ អង្ករ​មួយ​ថាំង ស្មើនឹង​អង្ករ ២​តៅ​។ 
 
​ចំណែក «​ដឹក​» ជា​រង្វាល់​ខ្មែរ​ពី​បុរាណ សម្រាប់​វាល់ស្រូវ ចំណុះ ២០ ថាំង  ដែល​អាច​ដឹក​បាន​ទៅវិញទៅមក​ដោយ​រទេះគោ ឬ​ក្របី​។ ឧទាហរណ៍​៖ ស្រូវ​មួយ​ដឹក​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com