ជាតិ
សង្គមជាតិ
សមាគម​គ្រូពេទ្យ​អ៊ីស្លាម​កម្ពុជា កាត់​ស្បែក​សំអាត​លិង្គ ដល់​កុមារ​ដោយ​ឥតគិតថ្លៃ
31, Aug 2018 , 2:29 pm        
រូបភាព
រូបភាព​ពី​សមាគម​គ្រូ​ពេទ្យ​អ៊ី​ស្លាមកម្ពុជា
រូបភាព​ពី​សមាគម​គ្រូ​ពេទ្យ​អ៊ី​ស្លាមកម្ពុជា
ដោយ:
​សមាគម​គ្រូពេទ្យ​អ៊ីស្លាម​កម្ពុជា សហការ​ជាមួយ​សមាគម​សប្បុរ​ធម៌​នៃ​ទីក្រុង​ឌូ​បៃ ក្នុងប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ាត់ នឹង​ផ្តល់​សេវាខ​តាន់​(​កាត់​ស្បែក​សំអាត​លិង្គ​) ដោយ​ឥតគិតថ្លៃ សម្រាប់​កុមារ​ប្រមាណ ១៥.០០០​នាក់ ដែលមាន​អាយុ​ចាប់ពី ៥​ឆ្នាំ​ឡើងទៅ សម្រាប់​ឆ្នាំ​២០១៨​នេះ​។



​បើតាម​សេចក្តីជូនដំណឹង​របស់​សមាគម​គ្រូពេទ្យ​អ៊ីស្លាម​កម្ពុជា បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​គ្រប់​តំបន់​និង​ជាពិសេស​ពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​សង្កាត់​ច្រាំង​ចំរេះ​១ ច្រាំង​ចំរេះ ដែលមាន​កូន អាយុ​ចាប់ពី​៥​ឆ្នាំ​ឡើងទៅ​ដែល​មិនទាន់​ធ្វើការ​កាត់​ស្បែក​សំអាត​លិង្គ អាច​ទៅ​ទទួល​សេវា​នេះ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា នៅ​ម៉ោង ៧​កន្លះ​ព្រឹក នៅ​សាលារៀន​ឥស្លាម​វិហារ​នូ​រុន​ណា​អ៊ី​ម ដែល​ស្ថិតនៅ​ភូមិ ឃ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​៕ 
 
 
 
 

Tag:
 អ៊ីស្លាម​
  កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com