អត្ថបទពាណិជ្ជកម្ម
ធនាគារ ខេប៊ី ដេហាន ម.ក ជ្រើសយកក្រុមហ៊ុនហ្វតតេ ជាដៃគួ ផ្តល់សេវាធានារ៉ាប់រងរថយន្ត
× ធនាគារឯកទេស ខេប៊ី ដេហាន ម.ក (KB Daehan Specialized Bank Plc.) ជាគ្រឹះស្ថានធនាគារមួយ ដែលមានភាគទុនិកដ៏រឹងមាំ មកពីប្រទេសកូរ៉េខាងត្បូង។ នៅថ្ងៃទី៣១ ខែសីហានេះ ធនាគារ KB Daehanបានចុះហត្ថលេខា ជាមួយ ក្រុមហ៊ុន ធានារ៉ាប់រង ហ្វតតេ លើកិច្ចព្រមព្រៀងស្តីអំពី សេវាកម្មធានារ៉ាប់រងរថយន្ត ចំពោះអតិថិជនរបស់ធនាគារ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាលធនាគារឯកទេស ខេប៊ី ដេហាន នៅវិមានការិយាល័យអូវល។
«មាគ៌ាថ្មីរបស់លោកអ្នកនៅក្នុងវិស័យហិរញ្ញវត្ថុ ឬ Your New Highway in Finance »។ នេះជាពាក្យស្លោករបស់ធនាគារ KB ដែលត្រូវលើកឡើងដោយលោក គង់ សាងយ៉ុង។ លោក គង់ សាងយ៉ុង បានពន្យល់ថា ពាក្យស្លោកខាងលើមានន័យថា អតិថិជនរបស់ធនាគារឯកទេស ខេប៊ី ដេហាន នឹងមានអារម្មណ៍ថា ពួកគេកំពុងស្ថិតនៅក្នុងរថយន្តដ៏ទំនើបនៅលើដងវិថី ជាមួយនឹងដំណើរការផ្តល់សេវាកម្មយ៉ាងឆាប់រហ័ស និងអត្រាការប្រាក់សមរម្យ។
«ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលជាក្រុមហ៊ុនឈានមុខគេ និងអាចជឿទុកចិត្តបំផុត ក្នុងការផ្តល់សេវាកម្មធានារ៉ាប់រង ដល់អតិថិជន ជាមួយនឹងតម្លៃសមរម្យ។ អតិថិជនរបស់ធនាគារ អាចបង់សេវាធានារ៉ាប់រងប្រចាំខែ ជំនួសឲ្យការទូទាត់សេវាធានារ៉ាប់រងសរុប»។ នេះជាការគូសបញ្ជាក់របស់លោក គង់ សាងយ៉ុង ដោយបន្តសង្ឃឹមថា តាមរយៈចុះហត្ថលេខានេះ នឹងអាចជាចលករមួយ ជំរុញឲ្យអតិថិជន និងសាធារណជន កាន់តែមានទំនុកចិត្តខ្ពស់បន្ថែមទៀត មកលើធនាគារខេប៊ី ដេហាន។
លោក គង់ សាងយ៉ុង គូសបញ្ជាក់ទៀតថា ធានារ៉ាប់រងពិតជាមានសារៈសំខាន់ណាស់ សម្រាប់អតិថិជន នៅពេលដែលអតិថិជនជួបបញ្ហាប្រឈម ដូចជាការបាត់បង់រថយន្ត ការប៉ះពារ ឬហេតុការណ៍ផ្សេងៗទៀត ដែលអាចកើតឡើងដោយចៃដន្យណាមួយចំពោះរថយន្តរបស់ខ្លួន។ ដូច្នេះក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ នឹងផ្តល់សំណងទៅអតិថិជនវិញ។
លោក យក់ ចំរើនឫទ្ធិ បានលើកឡើងថា ការជ្រើសយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ជាដៃគូដ៏ល្អចំពោះការផ្តល់សេវាកម្មធានារ៉ាប់រងលើរថយន្តរបស់ធនាគារឯកទេស ខេប៊ី ដេហាន គឺបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងការខ្វល់ខ្វាយរបស់ធនាគារ ចំពោះអតិថិជន។ ដើម្បីឆ្លើយតបទៅនឹង ទំនុកចិត្តរបស់ធនាគារ មកលើក្រុមហ៊ុនហ្វតតេ ប្តេជ្ញាផ្តល់សេវាធានារ៉ាប់រងជូនអតិថិជនរបស់ធនាគារ ឯកទេស ខេប៊ី ដេហាន ឲ្យបានឆាប់រហ័ស និងងាយស្រួល ដោយធានាឲ្យស្ថាប័នទាំងពីរទទួលការគាំទ្រខ្ពស់ ពីសំណាក់អតិថិជន។ នេះជាការបន្ថែមរបស់លោក យក់ ចំនរើនឫទ្ធិ។
គួរបញ្ជាក់ថា ធនាគារឯកទេស ខេប៊ី ដេហាន ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន KB Kookmin Card Co.,Ltd ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនអាជីវកម្មប័ណ្ណឥណទាន និងឥណទាន ទិញ រថយន្តដ៏ធំបំផុត នៅប្រទេសកូរ៉េខាងត្បូង។ ធនាគារឯកទេស ខេប៊ី ដេហាន ទទួលបានអាជ្ញាប័ណ្ណ ធ្វើប្រតិបត្តិការធនាគារឯកទេស នៅក្នុងប្រទេសកម្ពុជាជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជា នាខែមីនា ឆ្នាំ២០១៨។ គោលដៅចម្បងរបស់ធនាគាំរ គឺដើម្បីលើកស្ទួយជីវភាពរស់នៅប្រជាជនកម្ពុជា ឲ្យកាន់តែប្រសើរឡើងពង្រឹងសមត្ថភាពបុគ្គលិក និងផ្តល់សេវាកម្មល្អបំផុត ស្របតាមតម្រូវការរបស់អតិថិជន៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com