ពីនេះ ពីនោះ
រូបត្លុក
រដ្ឋាភិបាល​ថ្មី​ជិត​កើត អ្នកណាខ្លះ​កាន់​លុយ​ដើររក​តំណែង​?
31, Aug 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាលពី​អតីតកាល ចេះតែមាន​ហើយ​ព័ត៌មាន​ដែលថា លុយ​អាច​ដូរ​យក​តំណែង​បាន​។ តែ​សម្រាប់​អណ​ត្តិ​នេះ ដុល្លារ​ប្រហែលជា​ពិបាក​ចាយ​ជា​ថ្នូរ​ដូរ​យក​តំណែង​ណាស់​។

 
​បើទោះបីជា​សមាសភាព​រា​ជ​រដ្ឋាភិបាល​ថ្មី​មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​យ៉ាងណាក៏ដោយ​ក្តី ក៏​គេ​អាច​សន្និដ្ឋានបានថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ប្រទេស ជាច្រើន​ទសវត្សរ៍​មកហើយ​នោះ នឹង​ផ្លាស់ប្តូរ​មន្ត្រីជាន់ខ្ពស់​អសកម្ម​ចោល​ខ្លះ​ដែរ​។ ការផ្លាស់ប្តូរ​នេះ គឺជា​របៀបរបប​កែទម្រង់​ក្នុងការ​គ្រប់គ្រង​។​
 
​ងាក​មក​រឿង​ទិញដូរ​តំណែង​វិញ ប្រហែលជា​ទៅ​មិន​រួច​ទេ នៅក្នុង​អណ​ត្តិ​នេះ​។ មន្ត្រី​មាន​សមត្ថភាព ស្មោះត្រង់ និង​បម្រើប្រជាជន គឺជា​សម្បត្តិ​របស់​គណ​បក្ស​កាន់អំណាច​៕

Tag:
 តំណែង​
© រក្សាសិទ្ធិដោយ thmeythmey.com