ពីនេះ ពីនោះ
តើ​ពាក្យ «​ចុង​», «​តម្លឹង​», «​ជី​» និង​«​ហ៊ុន​» មានន័យ​ខុសគ្នា​ដូចម្តេច​?
01, Sep 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពាក្យ​ទាំង​ប៉ុន្មាន​នេះ គឺ​សុទ្ធតែ​មានន័យ​ខុសគ្នា ប៉ុន្តែ​ពាក្យ​ទាំងនេះ​បង្ហាញ​ពី​រង្វាល​ខ្នាត​ខ្មែរ​បុរាណ  គ្រាន់​តែមាន​រង្វាល​ខា្ន​ត​ខុសគ្នា​តែប៉ុណ្ណោះ​។


 
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​ពន្យល់​ពាក្យ «​ចុង​»​មានន័យថា ខ្នាត​ខ្មែរ​បុរាណ ដែលមាន​ទម្ងន់ កន្លះ​ហាប ស្មើនឹង​៣០ គីឡូក្រាម​(​មួយ​ហាប​ស្មើនឹង​៦០​គីឡូក្រាម​)​។ អង្ករ​២​ចុង ស្មើនឹង​អង្ករ​១​គីឡូក្រាម​។ 
 
«​តម្លឹង​» ស្មើនឹង​១០​ជី ដែលមាន​ប្រមាណ ៣៧,៥​ក្រាម​។ មាស​ពីរ​តម្លឹង ស្មើនឹង​មាស​ជិត​២០​ជី​។ 
​ចំពោះ​ពាក្យ «​ជី​» មាន​ទម្ងន់​ស្មើនឹង​១០ ហ៊ុន មាន​ប្រមាណ ៣,៧៥​ក្រាម​។ មាស​មួយ​ជី ស្មើនឹង​មាស​១០​ហ៊ុន​។​
 
​ចំណែក​ពាក្យ  «​ហ៊ុន​» ជា​រង្វាល​ខ្នាតតូច​ជាងគេ ដែលមាន​ទម្ងន់​គិត​ជាលី ស្មើនឹង​១០​លី មាន​ប្រមាណ​តែ ០,៣៧៥​ក្រាម​តែប៉ុណ្ណោះ​។ មាស​ពីរ​ហ៊ុន ស្មើនឹង​២០​លី​។ នេះ​បើ​យោងតាម​ការបកស្រាយ​ពី​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ដដែល​៕ 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com