បទយកការណ៍ / បទសម្ភាសន៍
លោក ហែម ហេម៉ា ប្រាប់ពីហេតុផលដែលហាងកាហ្វេយក្សាបរាជ័យ
× សៀមរាប៖ លោក ហែម ហេម៉ា ជាស្ថាបនិកបោកអ៊ុតទំនើប និងយក្សាបោកអ៊ុក។ លោកបានបង្កើតហាងកាហ្វេមួយ ដោយដាក់ឈ្មោះថា យក្សាកាហ្វេ។ កាលពីឆ្នាំទៅ ហាងកាហ្វេនេះ បានប្រកាសខ្លួនបិទទ្វារក្នុងរយៈពេលដ៏ខ្លី។ សម្រាប់លោក ហេម៉ា បរាជ័យហាងកាហ្វេនេះ ជាការបរាជ័យដ៏តូចប៉ុណ្ណោះ ដែលធ្លាប់រកស៊ីកន្លងមក ក្នុងនោះដែរ លោកបានរកឃើញចំណុចមួយចំនួន ដែលធ្វើឱ្យហាងកាហ្វេរបស់លោកបរាជ័យ។
មានហេតុផលមួយចំនួន ដែលហាងកាហ្វេ យក្សា បិទទ្វារ។ ម្ចាស់ហាងលោក ហែម ហេម៉ា បានឱ្យដឹងថា មូលហេតុទី១ គឺខ្វះទំនុកចិត្ត ទី២ អត់ជំនាញពិតប្រាកដ និងទី៣ រកស៊ីតាមគ្នា។ សម្រាប់លោក ហេម៉ា ការបរាជ័យរបស់ហាងកាហ្វេ យក្សា គ្រាន់តែជាចំណែកដ៏តូចនៃការបរាជ័យ ដែលលោកធ្លាប់រកស៊ីពីមុនមក។ លោកបន្ថែមថា រាប់តាំងពីឆ្នាំ១៩៩៨មក លោកបរាជ័យប្រមាណ១៤ដងហើយ ក្នុងនោះមានដូចជាជីវកម្មហាងទូរសព្ទ កាហ្វេ ភោជនីយដ្ឋាន ប៊ឺហ្គើ និងរោងពុម្ពជាដើម ចំណែកជោគជ័យមានតែហាងបោកអ៊ុតទំនើប និងយក្សា។
យ៉ាងណាក៏ដោយសម្រាប់លោក ហេម៉ា ការបរាជ័យនេះបានធ្វើឱ្យលោកទទួលជ័យជំនះផងដែរ។ ជ័យជំនះគឺលោកបានដកខ្លួនទាន់ពេល។ លោកថា ប្រសិនបើដឹងថាអាជីវកម្មណាមួយជួបបរាជ័យហើយនោះ ត្រូវដកខ្លួនឱ្យលឿន មិនដូច្នោះទេ នឹងខាតបង់កាន់តែច្រើន។
ព័ត៌មានលម្អិតសូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ និងលោក ហែម ហេម៉ា ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com