អត្ថបទពាណិជ្ជកម្ម
បបរ​លត​ជើង​ជ្រូក​សាច់​បួន​មុខ​ក្នុង​ចាន​តែមួយ ឆ្ងាញ់​អស់ទាស់​នៅ​ផាក​កាហ្វេ​
03, Sep 2018 , 5:28 pm        
រូបភាព
​បើ​និយាយ​ពី​ម្ហូប​សុខភាព ពិសេស​រសជាតិ​ឈ្ងុយឆ្ងាញ់ មិនចាំបាច់​ប្រើ​ប៊ីចេង​នោះ លោកអ្នក​តែងតែ​នឹក​ដល់​ផាក​កាហ្វេ​មុនគេ ដែលជា​ភោជនីយដ្ឋាន​ក្នុងស្រុក​មួយ មាន​ភាពល្បីល្បាញ មិន​ចាញ់​ភោជនីយដ្ឋាន ក្រៅ​ស្រុក​នោះឡើយ​។ ភោជនីយដ្ឋាន​ផាក​កាហ្វេ តែងតែ​គិតគូរ​ដល់​សុខភាព​របស់​អតិថិជន​ជា​ចម្បង ដោយ​ប្តេជ្ញា​មិន​ប្រើប្រាស់​ប៊ីចេង ដើម្បី​បង្កើន​រសជាតិ​នៃ​មុខម្ហូប​ឡើយ​។​
 
​មាន​អតិថិជន​របស់​ផាក​កាហ្វេ​ជាច្រើន​បានដឹង​រួម​ហើយ​ថា នៅ​គ្រប់​សាខា​របស់​ផាក​កាហ្វេ​ទាំង​១៤​ក្នុង​ក្រុងភ្នំពេញ និង​សាខា​ថ្មី​មួយទៀត​នៅ​ក្រុង​កំពង់ចាម​យើង តែងតែ​ដាក់លក់​នូវមុខ​ម្ហូបអាហា​រ​ថ្មីៗ រសជាតិ​ឈ្ងុយឆ្ងាញ់​ជាប្រចាំ​ខែ ដែលមាន​រសជាតិ​ឆ្ងាញ់​ប្លែក​ពី​រសជាតិ​នៃ​មុខ​ម្ហូបអាហារ​នៅក្នុង​មី​នុយ​របស់​ខ្លូន ក្នុងន័យ​ដើម្បី​បំពេញបន្ថែម​នូវ​រសជាតិ​ថ្មីៗ សម្រាប់​អតិថិជន​របស់ខ្លួន​មិនអោយ​ជិនណាយ​។ ដោយឡែក​សម្រាប់​ខែកញ្ញា​នេះ​ផាក​កាហ្វេ​បានចេញ​លក់​នូវ​អាហារ​ថ្មី​គឺ បបរ​លត​ជើង​ជ្រូក និង ឈុត​បបរ​លត​ជើង​ជ្រូក តាម​ការសាកសួរ​ពី​អតិថិជន​ជាច្រើន​។ 


 
​បើតាម​ការ​បង្ហើប អោយដឹងពី​ផ្នែក​ចុងភៅ​ប្រចាំ​ផាក​កាហ្វេ​ថា​ម្ហូប​ថ្មី​នេះ​បាន​ផ្សំ​គ្រឿង​យ៉ាង​ពិសេស​ដោយ​បញ្ចូល​គ្នា​ជាមួយ​គ្រឿងទេស​ផ្សេងៗ​សម្រាប់​ទឹក​ស៊ុប​របស់​បបរ​លត​នេះ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។ បើតាម​ការអោយ​ដឹង​ខ្លះៗ​អំពី​គ្រឿងផ្សំ​មានដូចជា ជើង​ជ្រូក​, សាច់ជ្រូក​ចិញ្ច្រាំ​គឺជា​ជ្រូក​ស្រែ​ដែល​ចិញ្ចឹម​បែប​លក្ខណៈ​គ្រួសារ​នៅ​ខេត្តតាកែវ បាក់​សៀ​ប​(​ប្រហិត​សាច់ជ្រូក​)​វិញ​គឺ​បាន​ផលិតឡើង​ប្រកបដោយ​អនាម័យ តាម​ស្តង់​ខ្ពស់ ប្រហិត​ត្រី​ត្រូវបាន​ជ្រើស​រើសយក​ប្រហិត​សាច់​ត្រី​លេខ​១ កោស​ស្រស់ៗ​យកទៅ​ចៀន​ភ្លាមៗ ដាក់ចូល​រួមគ្នា​ជាមួយ​ផ្កា​គូរ​ឆាយ ការ៉ុត គល់់​ស្លឹក​ខ្ទឹម​ក្នុង​ចាន​តែមួយ​ស្រោច​ទឹក​ស៊ុប​ក្តៅៗ ហុយៗ​ជូន​លោកអ្នក​ជាពិសេស ដែលមាន​លក់​នៅ​គ្រប់​សាខា​ផាក​កាហ្វេ​។ 


 
​កាន់តែ​ពិសេស​ជាងនេះទៅទៀត​គឺ​សម្រាប់​អតិថិជន​ដែល​ទទួលទាន​នូវ​ឈុត​បបរ​លត​ជើង​ជ្រូក​វិញ​គឺ​ពិតជា​ចំណេញ​មិនតិច​ទេ​គឺ​បាន​ទាំង​កាហ្វេ​ភ្នំពេញ​ពិសេស​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ដោយនៅ​ផាក​កាហ្វេ​បាន​រក្សា​នូវ​ការ​ឆុង​បែប​ខ្មែរ​បុរាណ​តែ​រក្សាបាន​ក្លិន​និង​រសជាតិ​ឈ្ងុ​ត​ឆ្ងាញ់​ពិសារ​ជាទី​គាប់ចិត្ត មិនតែប៉ុណ្ណោះ​! អតិថិជន​និង​ទទួល​ចៃ​យ៉រ​បំពង​ស្រួយៗ បី​ដុំ​ក្នុង​ឈុត​តែមួយ​ទៀតផង​!
 
​លោកអ្នក​អាច​ស្វែងរក​រសជាតិ​អាហារ​ថ្មី​នេះ​នៅ​គ្រប់​សាខា​ផាក​កាហ្វេ​ទាំង​១៤ នៅក្នុង​ក្រុងភ្នំពេញ និង សាខា​ក្រុង​កំពង់ចាម ដែលមាន​ទីតាំងនៅ​បុរី​ពិភពថ្មី​កំពង​ចាម ក្រោយ​សាលាខេត្ត​កំពង​ចាម​៕

 
 


(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com