អត្ថបទពាណិជ្ជកម្ម
ធនាគារ​ព្រី​នស៍ បោះទុន​ជាង​១០​លាន​ដុល្លារ​បន្ថែម វិនិយោគ​លើ​ប្រព័ន្ធ​ធនាគារ​ដែលមាន​ស្រាប់​
03, Sep 2018 , 6:39 pm        
រូបភាព
ដោយ:
​ធនាគារ​ព្រឹ​នស៍ កំពុងតែ​ប្រែខ្លួន​ទៅជា​ធនាគារពាណិជ្ជ និង​ការបោះ​ជំ​ហ៊ាន ដើម្បី​សម្រេច​នូវទស្សនវិស័យ​របស់​ខ្លូន គឺ​ក្លាយ​ស្ថាប័នហិរញ្ញវត្ថុ​ជម្រើស​ទីមួយ របស់​អតិថិជន​ជានិច្ច​នោះ​។ កាលពី​ថ្ងៃទី​២​ខែកញ្ញា កន្លងទៅ​ធនាគារ ព្រឹ​នស៍ ម​.​ក បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់បច្ចេកវិទ្យា​ចំនួន​៦ ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​១៨ មកពី​ទ្វីបអាស៊ី និង​អឺរ៉ុប ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុន​លំដាប់​ខ្ពស់​ផ្នែក​ផ្គត់​ផ្គង​ប្រព័ន្ធ​បច្ចេកវិទ្យា​ធនាគារ​។​


​លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធន​គារ​ព្រឹ​នស៍ មានប្រសាសន៍ថា​៖«​ដោយមាន មូលដ្ឋាន​ដើមទុន​រឹងមាំ និង​បាន​រៀបចំខ្លួន​រួចជាស្រេច ដើម្បី​ឈានដល់​គោលដៅ​ក្លាយជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ និង​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរបែប​ជាមួយនឹង​ភាពងាយស្រួល ដល់​គ្រប់​អតិថិជន​ទាំងអស់​។ ជាពិសេស​រួមចំណែក​ធ្វើ​ទំនើបកម្ម​សេវា​ហិរញ្ញវត្ថុ​ក្នុង​យុគ្គ​សម័យថ្មី​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នេះ​។ ការវិនិយោគ​នេះ គឺជា​ជំហាន​បន្ត​ដែល​ធនាគារ​យើងខ្ញុំ​ត្រូវធ្វើ​ការបំពាក់​បន្ថែម​ទៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ​ធនាគារ​ដែល​មាន​ស្រាប់​។ 


 
​តាមរយៈ​ការចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ផ្គត់​ផ្គង​បច្ចេកវិទ្យា​នៅពេលនេះ សម្រាប់ លោក      ហ៊​ន់ សុ​រចនា នឹង​ផ្តល់នូវ​បទពិសោធន៍​ថ្មី ក្នុង​វិស័យ​ធនាគារ តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ដែល​នឹងធ្វើ​ឲ្យ​អតិថិជន​របស់ខ្លួន មាន​ភាពងាយស្រួល និង​ទទួលបាន​នូវ​បទពិសោធន៍​ប្រើប្រាស់​សេវា​ធនាគារ​បែប​ទំនើប​។​
 
​ក្រុមហ៊ុន​ទាំង​៥ ដែល​នឹង​ចុះកិច្ចសន្យា​ផ្តល់នូវ​សេវាកម្ម​ផ្នែក​បច្ចេកវិទ្យា ឲ្យ​ធនាគារ​ព្រឹ​នស៍ នៅក្នុង​កម្មវិធី​នោះ​រួមមាន​៖ 

១. ក្រុមហ៊ុន​BPC Banking Technologies គឺជា​ក្រុមហ៊ុន​ផ្តល់នូវ​សេវាកម្ម​ផ្នែក​អភិវឌ្ឍន៍​បន្ថែម​ទៅលើ​ប្រព័ន្ធគ្រប់គ្រង​កាត​ធនាគារ ប្រព័ន្ធគ្រប់គ្រង​ការលួចបន្លំ និង​មុខងារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​
២. ក្រុមហ៊ុន Techurate គឺជា​ក្រុមហ៊ុន​ដែល​នឹង​ផ្តល់នូវ​សេវាកម្ម​អភិវឌ្ឍ​មុខងារ Digital Banking ការវិភាគ​ទិន្នន័យ ការរៀបចំ​ដំឡើង​ប្រព័ន្ធ Flexcube បន្ថែម​។​
៣. ក្រុមហ៊ុន Deam Computer International Pte Ltd. ជា​ដៃគូ​ក្នុងស្រុក​របស់​ក្រុមហ៊ុន Oracle ក្នុងការ​ផ្តល់ជូន​ប្រព័ន្ធ​រក្សាទុក គ្រប់គ្រង​ទិន្នន័យ និង​ប្រព័ន្ធ​ធនាគារ​ស្នូល (Flexcube)​។​
៤. ក្រុមហ៊ុន IDEALINK Consulting Ltd. ជា​ដៃគូ​ក្នុងស្រុក​របស់​ក្រុមហ៊ុន TESS International និង DOW JONES ដែល​អភិវឌ្ឍ​បន្ថែម លើ​បច្ចេកវិទ្យា​ត្រួតពិនិត្យ​ប្រព័ន្ធ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​
៥. ក្រុមហ៊ុន IFinancial System Services Co.,Ltd. នឹង​ផ្គត់ផ្គង់​ម៉ាស៊ីន​ដាក់​ប្រាក់ និង​ដក​ប្រាក់​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​ម៉ាស៊ីន​តែមួយ​។​
 



​គួរបញ្ជាក់​ផងដែរ ធនាគារ​ព្រី​នស៍ បានចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅក្នុង​ឆ្នាំ​២០១៥ ក្នុងនាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន ដែលមាន​អាជ្ញា​បណ្ណ​លេខ B៤៦ ផ្តល់ជូន​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​។ រហូតមកដល់​ពេលនេះ ធនាគារ​ព្រី​នស៍ គឺជា​ធនាគា​ពាណិជ្ជ​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​លេខ ០០០១៤៦២៧ នៅ​ក្រសួង​ពាណិជ្ជកម្ម​។ ស្របទៅតាម​កំណើន​ទំហំ​ប្រតិបត្តិការ​របស់ខ្លួន ធនាគារ ព្រី​នស៍ បាន​ផ្លាស់ប្តូរ​ប្រព័ន្ធគ្រប់គ្រង​ប្រតិបត្តិការ​ទៅជា​ប្រព័ន្ធ Flexcube កាលពីដើម​ខែកក្កដា​ក​ន្ល​ង​ទៅនេះ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ផលិតផល​និង​សេវាកម្ម​ធនាគារ​ស្តង់​ដ​ជូន​អតិថិជន​។​
 
​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាន់សម័យ​ទាំងនេះ ធនាគារ​ព្រី​នស៍ ក៏​កំពុង​ពង្រីក​បណ្តាញ​សាខា​របស់ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ផងដែរ​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com