កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន៖ មេដាយមាស១ អួត១ ២អួត២ ព្រោះនេះជាតម្លៃ​របស់យើង
03, Sep 2018 , 6:51 pm        
រូបភាព
ដោយ: ថ្មីៗ
 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្វាគមន៍​ដំណើរមក​ដល់របស់ជ័យលាភីមេដាយមាស​កីឡាអាស៊ី (Asian Games) ខាន់ ចេសា និងសាលី អ៊ូមើត ដែល​ដណ្តើមបាន​ពីប្រទេសឥណ្ឌូណេស៊ី។



ខាន់ ចេសា ដែលទទួលបានមេដាយមាស​១ពី​កីឡាជឺជិតស៊ូ និងសាលី អ៊ូមើត ដែលឈ្នះមេដាយមាស១ និងសំរឹទ្ធ១ ពីកីឡាម៉ូតូលើទឹក រួមជាមួយ​ក្រុមគ្រូបង្វឹក និង​ប្រតិភូ ត្រូវបានអមដំណើរ​ដោយម៉ូតូសចំនួន​៦ ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅ​វិមានសន្តិភាព។

សម្តេច ហ៊ុន សែន បាន​ចាត់ទុក​ថា នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​របស់​កម្ពុជាក្នុងព្រឹត្តិការណ៍​កីឡាអាស៊ី ដែល​ដណ្តើម​មេដាយមាស​រហូតដល់ទៅ​២ជាលើក​ដំបូង បើគិត​ចាប់តាំងពី​ឆ្នាំ​១៩៥៤មក។

រំលឹក​ពីការអបអរកាលពី៤​ឆ្នាំមុន នៅពេល​ដែល​កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ឈ្នះមេដាយមាស​លើក​ដំបូង សម្តេច ហ៊ុន សែន បាន​លើក​ឡើង​ថា កម្ពុជាអបអរ​រាល់ជ័យ​លាភីមេដាយមាស ដែល​ចាប់ផ្តើម​ចេញពីមួយ រហូត​ដល់ពីរ និងឈាន​ទៅ​ដណ្តើម​បាន​បន្តទៀត។

សម្តេចបាន​ប្រៀបធៀបទៅនឹងចិន ជប៉ុន និង​ប្រទេសផ្សេងទៀត ដែល​ឈ្នះមេដាយ​ច្រើន ដូច្នេះពួក​គេមិនចាំបាច់អួតនោះឡើយ ប៉ុន្តែសម្រាប់​កម្ពុជា រាល់ការទទួលបានមេដាយគឺសុទ្ធតែមាន​តម្លៃ​៕

Tag:
 Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com