កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន៖ ខ្ញុំមិនដែលស្អប់អាមេរិកឡើយ ស្អប់តែអ្នកដែលបំពាន​ខ្មែរ
03, Sep 2018 , 7:16 pm        
រូបភាព
ដោយ: ថ្មីៗ
 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាជំនួប​ជាមួយជ័យលាភីមេដាយមាសកីឡាអាស៊ី ខាន់ ចេសា និងសាលី អ៊ូមើត បាន​អះអាងថា សម្តេចមិនដែល​ស្អប់អាមេរិកនោះឡើយ ប៉ុន្តែស្អប់អ្នក​ដែលឈ្លានពាន​កម្ពុជាតែប៉ុណ្ណោះ។



ប្រតិកម្ម​សម្តេច គឺដើម្បី​ឆ្លើយ​តបទៅនឹងការលើក​ឡើងមួយចំនួន​ដែលថា សម្តេច​ប្រហែលជាមិន​ស្វាគមន៍ កីឡាការិនី ខាន់ ចេសា នោះឡើយ ពីព្រោះនាងមានសញ្ជាតិអាមេរិក។ សម្រាប់សម្តេច នេះជាការលើក​ឡើងដ៏គួរឲ្យអស់សំណើច។ សម្តេចបញ្ជាក់ថា សម្តេចមិនដែលមានចិត្តស្អប់ប្រជាជនអាមេរិកឡើយ ប៉ុន្តែស្អប់អតីតមេដឹកនាំ ដូចជាលោក Richard Nixon និង Henry Kissinger ជាដើម ដែលបាន​បំពាននៅ​កម្ពុជា។

សម្តេចបន្ថែមផងដែរថា កូនរបស់សម្តេចយ៉ាងហោចណាស់ពីរនាក់ គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី សុទ្ធតែបាន​ទៅសិក្សានៅអាមេរិក៕

Tag:
 Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com