ពីនេះ ពីនោះ
ពាក្យ «ខ្នុរ»តែសាធារណជនអានថា«ខ្នោរ»ទៅវិញ រូបខ្នុរ
× ភាគច្រើនសាធារណជនទូទៅនិយមនិយាយពាក្យ«ខ្នោរ»ដោយជំនួសពាក្យ «ខ្នុរ»ទៅវិញ។ ការពិតពាក្យ«ខ្នោរ»មិនមានក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាតឡើយ។ ពាក្យដែលត្រឹមត្រូវគឺ «ខ្នុរ»។ ទោះបីពាក្យ «ខ្នុរ»មានក្នុងវចនានុក្រមខ្មែរក្តី ក៏សាធារណជននៅតែទម្លាប់និយាយ«ខ្នោរ»នេះធ្លាប់មាត់ តាំងពីបូរាណកាលយូរមកហើយ។
វចនានុក្រុមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ខ្នុរ»មានន័យថា ជាឈ្មោះឈើ ដំណាំមួយប្រភេទ មានផ្លែជាអាហារ ផ្លែមានពណ៌លឿង ដែលមានគ្រាប់អាចបរិភោគបាន។ ខ្នុរមានច្រើនប្រភេទ គឺខ្នុរណាំង(សាច់រឹង), ខ្នុរបាយស្រា(សាច់ជ្រាយជាដើម)។
នៅមានពាក្យមួយចំនួនផ្សេងទៀត ដែលសាធារណជន និយាយខុសពីការសរសេរ គឺ «តុ»តែនិយាយថា «តុក», «ផ្លែរកាំ» មិនមែន«ផ្លែអង្កាំ»ទេ។
ដើម្បីប្រើប្រាស់ពាក្យពេចន៍អក្សរសាស្ត្រខ្មែរឲ្យបានត្រឹមត្រូវ គួរគប្បីកែប្រែទម្លាប់មកប្រើប្រាស់ពាក្យដែលមាននៅក្នុងវចនានុក្រមខ្មែរវិញទើបត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com