ជាតិ
រថយន្ត
ឈ្នះដំណើរកម្សាន្តទៅប្រទេសថៃដោយគ្រាន់តែជាវទំនិញ ឬសេវាកម្មណាមួយពីក្រុមហ៊ុន Star Auto Cambodia
× ភ្នំពេញ៖ ក្រុមហ៊ុនស្តារ អូតូ ខេមបូឌា កំពុងរៀបចំកម្មវិធីចាប់រង្វាន់ពិសេសសម្រាប់អតិថិជន ក៏ដូចជាសាធារណជន គឺដំណើរកម្សាន្តសម្រាប់មនុស្ស២នាក់ ទៅទីក្រុងបាងកក។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី១ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨។
បើតាមលោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនស្តារ អូតូ ខេមបូឌា ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តដ៏រីករាយនេះ អតិថិជនគ្រាន់តែអញ្ជើញទៅកាន់អរគាតាំងបង្ហាញរថយន្ត Mercedes-Benz ដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៨ ហើយជាវវត្ថុអនុស្សាវរីយ៍ ឬមកទទួលសេវាកម្មណាមួយពីក្រុមហ៊ុនស្តារ អូតូ ដោយចំណាយត្រឹម១ដុល្លារឡើងទៅ នោះលោកអ្នកនឹងទទួលបានឆ្នោតមួយសន្លឹកសម្រាប់ផ្សងសំណាង។
លោក ឃុន ចាន់ថា បញ្ជាក់ទៀតដូច្នេះ៖«ចង់គាត់ទិញអស់១០០០រៀល ក៏គាត់បានឆ្នោតមួយសន្លឹកសម្រាប់ផ្សងសំណាងដែរ។ ទិញឡានក៏បានឆ្នោតផ្សងសំណាងដែរ។ ទិញអ្វីក៏ដោយ ហើយអស់ទឹកប្រាក់ប៉ុន្មានក៏បានដែរ។ មកទិញម្តង បានសន្លឹកឆ្នោតមួយសន្លឹក។ ថ្ងៃក្រោយគាត់មកទិញទៀត បានមួយសន្លឹកទៀត»។
សូមបញ្ជាក់ថា រង្វាន់ដំណើរកម្សាន្តទៅទីក្រុងបាងកក ប្រទេសថៃ ដែលនឹងផ្តល់ដោយក្រុមហ៊ុន Star Auto Cambodiaនេះ រួមមាន សំបុត្រយន្តហោះទៅមក(ភ្នំពេញ-បាងកក) សម្រាប់មនុស្ស២នាក់ បូកនឹងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន២យប់។ លើសពីនេះ Star Auto Cambodia ដែលជាក្រុមហ៊ុនតែមួយគត់ទទួលសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយរថយន្ត Mercedes ប្រចាំប្រទេសកម្ពុជា នឹងផ្តល់សាច់ប្រាក់សុទ្ធចំនួន១,០០០ដុល្លារបន្ថែមទៀត សម្រាប់ការចំណាយលើការធ្វើដំណើរ និងការដើរទិញអីវ៉ាន់ផ្សេងៗ។
សូមជម្រាបផងដែរថា រង្វាន់ដំណើរកម្សាន្ដនេះ មានសុពលភាពប្រើប្រាស់ដំណាច់ឆ្នាំ២០១៨នេះ ប៉ុណ្ណោះ មិនអាចបន្តទៅឆ្នាំបន្ទាប់បានឡើយ ហើយតម្លៃសំបុត្រយន្តហោះ និងសណ្ឋាគារមិនអាចប្តូរជាសាច់ប្រាក់បានទេ។ ប៉ុន្តែអ្នកឈ្នះរង្វាន់នៅតែអាចទទួលសាច់ប្រាក់ចំនួន ១,០០០ដុល្លារ។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខៈ ០២៣-២៣១-៤៨៨៕
Tag:
Star Auto
Mercedes
ឃុន ចាន់ថា
រថយន្ត
យានយន្ត
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com