ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឲ្យ​ខួរក្បាល​មាន​សុខភាព​កាន់តែ​ល្អ គួរតែ​ធ្វើ​បែបណា​?
04, Sep 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​ខួរក្បាល​ដែលមាន​សុខភាព​ល្អ ចូរ​ប្រាកដថា អ្នក​បាន​ឲ្យ​ចំណី​វា​ញ៉ាំ​បាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​ដែរ​។
ចិត្តគំនិត​របស់​អ្នកត្រូវការ​ទាំង​ការធ្វើ​លំ​ហាត់ប្រាណ​ខាង​ផ្លូវចិត្ត និង​របប​អាហារ​មាន​ជីវជាតិ​ដើម្បី​វា​ធ្វើការ​បានល្អ​ដដែល​។



ដូច្នេះ​ដើម្បី​ឲ្យ​ខួរក្បាល​កាន់​តែមាន​សុខភាព​ល្អជា​ប់ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូចខាងក្រោម​នេះ​៖
•​ ​ធ្វើទៅ​តាម​របប​អាហារ​ផ្តល់​ជីវជាតិ​។ ចូរ​ចៀស​របប​អាហារ​ដែល​មិន​ត្រឹមត្រូវ ជាពិសេស​អាហារ​ដែល​គ្រាន់តែ​អាច​ឲ្យ​អ្នក​ស្រក​ទម្ងន់​រយៈពេល​ខ្លី​
•​ ​រក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ និង​តាមដាន​ទៅលើ​សម្ពាធ​ឈាម កូ​ឡេ​ស្តេ​រ៉ុល និង​ជាតិ​ស្ករ​ក្នុង​ឈាម​ផង ព្រោះ​វា​ជា​កត្តា​ដែល​ជាប់ទាក់ទង​នឹង​ភាព​ភ្លេចភ្លាំង​
•​ ​ចូរ​ញ៉ាំ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ដែល​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ឲ្យ​បាន​ច្រើន​
•​ ​កាត់បន្ថយ​ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ Saturated Fats តែ​ត្រូវ​ញ៉ាំ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ឲ្យ​បាន​ច្រើន​វិញ​
•​ ​រស់នៅ​ឲ្យ​មាន​ភាព​សកម្ម​ទាំង​ក្នុងសង្គម និង​ផ្លូវចិត្ត​ផង​។ ការសិក្សា​អ្វីៗ​ដែល​ថ្មី និង​ព្យាយាម​ជំនះ​ខួរក្បាល​ជា​ញឹកញាប់ សុទ្ធតែជា​វិធី​ជម្រុញ​ឲ្យ​ខួរក្បាល​មាន​សុខ​ភាពល្អ​ហើយ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com