ក្រោយពីបានជោគជ័យជាមួយស្មាតហ្វូនជាច្រើនស៊េរីដូចជា V9, X21,Y85 នៅក្នុងទីផ្សាររួចមក ពេលនេះ vivo បានប្រកាសនាំចូលស្មាតហ្វូនដ៏ស្រស់ស្អាតជំនាន់ក្រោយរបស់ខ្លួន ចូលមកទីផ្សារប្រទេសកម្ពុជាយើង នៅក្នុងពេលឆាប់ៗនេះហើយ។
ម៉ូឌែលចុងក្រោយមានពីរ មកដំណាលគ្នា ឯឈ្មោះក៏ស្រដៀងគ្នាដែរ គឺ V11 និង V11i។ vivo នឹងសម្ពោធការមកដល់ជាផ្លូវការស្មាតហ្វូនទាំងពីរម៉ូឌែលនេះ យ៉ាងធំសម្បើម អមជាមួយការប្រគំតន្ត្រី «Music Run Glow Concert»។ តារាតំណាងរបស់ខ្លួន ទាំងបី ក៏ដូចជាតារាល្បីៗទៀតជាច្រើនរូបទៀត នឹងចូលរួមក្នុងការប្រគំតន្ត្រីដ៏សម្បើមនេះផងដែរ ដែលព្រឹត្តិការណ៍នេះ នឹងរៀបចំនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ព្រមទាំងផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ហង្សមាសផងដែរ។
vivo V11 និង V11i មិនត្រឹមតែមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេ វាក៏មានបំពាក់ជាមួយលក្ខណៈពិសេសមួយចំនួនផងដែរដូចជា៖
- អាចស្កេនម្រាមដៃដោយផ្ទាល់នៅលើអេក្រង់បាន (សម្រាប់តែម៉ូឌែល V11ប៉ុណ្ណោះ)។
- មុខងារសាកថ្មបានលឿន សាកថ្ម ៥នាទី និយាយទូរស័ព្ទបានដល់ទៅ ២ម៉ោង៣០នាទី(ម៉ូឌែល V11)។ ចំណែកម៉ូឌែល V11i វិញ សាកថ្ម ៥នាទី និយាយទូរស័ព្ទបានដល់ទៅ ៣ម៉ោង ៤៨នាទី អមជាមួយប្រព័ន្ធសុវត្ថិភាពក្នុងការសាកថ្ម ដែលអនុញ្ញាតឲ្យអ្នកសាកថ្មបណ្តើរ លេងបណ្តើរបាន។
- កាមេរ៉ាឆ្លាតវៃ ជាមួយមុខងារAI អាចឲ្យអ្នកចាប់យកសកម្មភាពជុំវិញខ្លួន បានយ៉ាងល្អគ្រប់កាលៈទេសៈ។
- មុខងារស្កេនមុខសុវត្ថិភាព Face Access។
- អេក្រង់ធំថ្លា (Full-Display) រចនាបែប តំណក់ទឹក និងផ្តល់រូបភាពបានល្អជាងមុន។
- ជម្រើសពណ៌ថ្មី (Fusion Colors)។
- កម្លាំងម៉ាស៊ីន និងអង្គផ្ទុកទិន្នន័យកាន់តែធំ (រៀបរាប់លម្អិត នៅពេលដែលវាមកដល់ជាផ្លូវការ)។
សម្រាប់អតិថិជនដែលជា Fan របស់ vivo និងមានបំណងចង់ក្លាយខ្លួនជាម្ចាស់របស់ V11/V11i អ្នកអាចកុម្ម៉ង់ទុកចាប់ពីពេលនេះបាន នៅតាមក្រុមហ៊ុន vivo ឬហាងលក់ទូរស័ព្ទនានា ដែលជាតំណាងចែកចាយរបស់ vivo ជាមួយនឹងកញ្ចប់កាដូពិសេសរួមមានដូចជា កាតាបស្ពាយ V11 ដ៏ស្រស់ស្អាត,ដងសែលហ្វី,ដបទឹករក្សាកម្តៅ,កាស និងបន្តោង vivo រួមនឹងស៊ីមកាតភ្ជាប់ជាស្រេចជាមួយគម្រោងស្មាតធំ ហ្មង ២៤សប្តាហ៍។
សម្រាប់ព័ត៌មានបន្ថែម:
https://www.facebook.com/vivosmartphonekh/ ៕
(អត្ថបទពាណិជ្ជកម្ម)