ជាតិ
សិល្បះ
សព​តន្ត្រីករ​ជើងចាស់ លោក ម៉ម ប៊ុន​ណា​រាយ ត្រូវ​បូជា​នា​ម៉ោង​១​រសៀល​នេះហើយ​
05, Sep 2018 , 9:48 am        
រូបភាព
​អ្នកស្រី ឱម វណ្ណ​ថា​ត ដែល​ត្រូវជា​ភរិយា​របស់​តន្ត្រីករ​ជើងចាស់​លោក ម៉ម ប៊ុន​ណា​រាយ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន ThmeyThmey សព​របស់​ស្វាមី​ខ្លួន​នឹងត្រូវ​បូ​ជានា​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​៥ ខែកញ្ញា នេះ  នៅ​វត្ត​សន្តិ​វ័ន ហៅ​វត្ត​ទួល​អស់លោក បន្ទាប់ពី​បាន​ដង្ហែ​ចេញពី​ព្រះវិហារ​កាតូលិក​ផ្សារ​តូច​។​

 
អត្ថបទទាក់ទង
 
 
​លោក ម៉ម ប៊ុន​ណា​រាយ តន្ត្រីករ និង​ជា​កវី នា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​១៩៧០ បានទទួល​មរណភាព​ក្នុង​អាយុ​៨៥​ឆ្នាំ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ដោយសារ​ជរាពាធ​។ ដោយសារតែ​ដំណឹង​មរណភាព​មិនមាន​ការ​ផ្សាយ​ទូលំទូលាយ អ្នកស្រី ឱម វណ្ណ​ថា​ត រំពឹងថា ញាតិមិត្ត​ជិត​ឆ្ងាយ ជាពិសេស​សិស្ស​រៀន​ភ្លេង​របស់​ស្វាមី​ខ្លួន នឹងចូលរួម​ក្នុង​ពិធី​ដង្ហែ និង​បូជាសព​នៅថ្ងៃនេះ​។​
 
​អ្នកស្រី ឱម វណ្ណ​ថា​ត បញ្ជាក់​៖«​ពេល​គាត់​ចែក​ឋាន ខ្ញុំ​មិនបាន​ប្រាប់​សិស្ស​គាត់​ច្រើន​ទេ ប្រាប់​បានតែ​សិស្ស​ជិតដិត​ប៉ុន្មាន​នាក់​។ ដូច្នេះ​ខ្ញុំ​សុំឱ្យ​ការផ្សព្វផ្សាយ​នេះ​ទៅដល់​កូនសិស្ស​គាត់​ទាំងអស់​បានដឹង បានមក​ដង្ហែ​សព និង​ពិធី​បូជាសព​ផង​។ គាត់​សប្បាយចិត្ត​ណាស់​ពេល​ឃើញ​សិស្ស​មក​ច្រើន​។ ខ្ញុំ​មិន​ចង់បាន​អ្វី​ទេ គ្រាន់តែ​ចង់ឱ្យ​បានឃើញ​មុខ​គ្នា​ទៅបាន​ហើយ​»៕
 


Tag:
 ម៉ម ប៊ុន​ណា​រាយ​
  សិល្បៈ​
 ​តន្ត្រីករ​
 ​តន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com