ជាតិ
សង្គមជាតិ
សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១៥​នាក់ ដែល​ឆ្លងដែន និង​ធ្វើការ​ខុសច្បាប់​នៅ​កម្ពុជា​
05, Sep 2018 , 3:08 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១៥​នាក់ យកទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយសារតែ​ពួគគេ​បាន​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។ នេះ​បើតាម​ការផ្សាយ​គេហទំព័រ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ អាជ្ញាធរ បាន​ចុះ​ត្រួតពិនិត្យ​ឃើញថា ពួកគេ​ឆ្លងដែន និង​ធ្វើ​ការខុស ដោយ​ប្រើប្រាស់​ឯកសារ​ខុសច្បាប់ ហើយ​សម្ងំ​រស់នៅ សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​អនុវត្ត​តាមច្បាប់​តែម្ដង​៕
 
 
 
 

Tag:
 នគរបាល​-​ជនជាតិ​វៀតណាម​-​ឃាត់ខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com