ជាតិ
សង្គមជាតិ
លទ្ធផល​បាក់​ឌុប នឹង​ប្រកាស​នៅ​ថ្ងៃទី​៩-១០​កញ្ញា មុន​ការកំណត់​
06, Sep 2018 , 12:13 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រកាស​លទ្ធផល​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប មុន​ការកំណត់ គឺ​ប្រកាស​នៅ​ថ្ងៃទី​៩ ខែកញ្ញា សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល និង​ថ្ងៃទី​១០ ខែកញ្ញា សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត​។ នេះ​បើតាម​ក្រសួង​អប់រំ ដែល​បាន​ពន្យល់​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ការប្រកាស​លទ្ធផល​មុន​ការកំណត់​នេះ ដោយសារ​ដំណើរការ​កំណែ និង​ដំណើរការ​ស្រង់ បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​តម្លាភាព​។


​ដើមឡើយ​ក្រសួង​គ្រោង​ប្រកាស​លទ្ធផល​ប្រឡង នៅ​ថ្ងៃទី​១១ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ចំណែក​នៅ​ថ្ងៃទី​១២ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត​។ 
 
​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៧​កន្លងមក មាន​សិស្ស​ដែល​ប្រឡង​ជាប់​៦៣៦៦៨​នាក់ ត្រូវជា​៦៣,៨៤​ភាគរយ ក្នុងចំណោម​បេក្ខជន​វត្តមាន​ប្រឡង​៩៩,៧២៨​នាក់ ដោយ​ក្នុងនោះ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤២៤​នាក់ និទ្ទេស B មាន​ចំនួន ២ ៤៦៤​នាក់ និទ្ទេស C មាន​ចំនួន ៥០០០​នាក់ និទ្ទេស D មាន​ចំនួន ៩១២៣​នាក់ និង​និទ្ទេស E មាន​ចំនួន ៤៦ ៦៥៧​នាក់​៕
 
 
 
 
 

Tag:
 អប់រំ​
 ​ បាក់​ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com