ជាតិ
លោកនេត សាវឿន បញ្ចូនប៉ូលិសជាន់ខ្ពស់១១នាក់ទៅរៀបចំសណ្ដាប់ធ្នាប់ និងពង្រឹងសន្តិសុខនៅខេត្តព្រះសីហនុ
× លោក នេត សារឿន អគ្គស្នងការដ្ឋានគរបាលជាតិបានបញ្ជូនក្រុមការងារ ដែលមានសមាសភាពប៉ូលិសជាន់ខ្ពស់ចំនួន ១១រូប ឲ្យទៅជួយដឹកនាំពង្រឹងសន្តិសុខ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នៅខេត្តព្រះសីហនុ។ តាមលិខិតបង្គាប់ការរបស់ លោក នេត សាវឿន ក្រុមការងារនេះបង្កើតឡើងដើម្បីវាយតម្លៃសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសន្តិសុខសង្គមខេត្តព្រះសីហនុ ដើម្បីស្នើមកអគ្គស្នងការនគរបាលជាតិ ដាក់ចេញវិធានការដឹកនាំស្របតាមការវិវឌ្ឍន៍ថ្មី។ ក្រុមការងារនេះ ក៏នឹងពិនិត្យ ណែនាំស្នងការខេត្តព្រះសីហនុ រៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឆ្លើយតបស្ថានភាពជាក់ស្តែង។
សមាភាពក្រុមការងារនេះ មាន លោក ថោង លីម អគ្គស្នងការរងនគរបាលជាតិ ជាប្រធានក្រុមការងា។ ក្រុមការងារនេះ មានអនុប្រធាន ៤រូប រួមមាន លោក សេក តូមី ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ,លោក លី ដាវុធ អនុប្រធានសេនាធិការ,លោក សុខ នីត្យា ប្រធាននាយកដ្ឋានកណ្ដាល និងលោក អ៊ុំ ប៊ុនថន អនុប្រធាននាយដ្ឋានកណ្ដាលយុត្តិធម៌។
នគបាល៦រូបទៀត ជាសមាជិក រួមមានលោក រស់ គង់ អនុប្រធាននគរបាលព្រហ្មទណ្ឌ,លោក សាន សុគន្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន,លោក សុខ ណុល អនុប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ,លោក ស្បោង ស៊ីណេត អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍,លោក សុក សំបូរ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមមនុស្ស និងអនិតិជន និងលោក ឈឹម វណ្ណៈ អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង។
ខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍មួយដែលមានសក្តានុពលទាំងវិស័យទេសចរណ៍ និងអ្នកវិនិយោគ ក្នុងនោះក៏មានវិនិយោគិនចិនផងដែរ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាននានាកន្លងមក ការមកដល់នៃជនជាតិនៅខេត្តព្រះសីហនុដ៏ច្រើននេះ បានធ្វើឱ្យខេត្តដែលមិនធ្លាប់មានអសន្តិសុខមួយនេះ ប្រែទៅជាមានអសន្តិសុខ មានបទល្មើសកើតឡើងច្រើនក្នុងនោះ មានគ្រឿងញឿន ចាប់ជំរិត អំពើហិង្សា និងបង្កជាបញ្ហាផ្សេងៗ៕
Tag:
នេត សាវៀន
សណ្ដាប់ធ្នាប់
សន្តិសុខ
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com