ជាតិ
សង្គមជាតិ
លោក ហួត ចាន់​យ៉ា​រ៉ា​ន់ លោក សេង សុគន្ធ និង​លោ ហ៊ុន សុធី ត្រូវបានតែងតាំង​ជា​ស្នងការរង​ភ្នំពេញ​
07, Sep 2018 , 7:39 pm        
រូបភាព
រូបឈរ គឺលោក ហ៊ុន សុធី , លោក ហួត ចាន់យ៉ារ៉ាន់ ឈរនិយាយ(មានក្បាលមេក្រូ) និងលោក សេង សុគន្ធ អង្គុយនៅតុកន្លែងធ្វើការ
រូបឈរ គឺលោក ហ៊ុន សុធី , លោក ហួត ចាន់យ៉ារ៉ាន់ ឈរនិយាយ(មានក្បាលមេក្រូ) និងលោក សេង សុគន្ធ អង្គុយនៅតុកន្លែងធ្វើការ
ដោយ: ថ្មីៗ
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាន​ផ្ទេរ និង​តែងតាំង​ស្នងការរង​រាជធានី​ភ្នំពេញ​៣​រូប និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៣​រូប​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ ។​

 
​ក្នុង​សេចក្តីសម្រេច ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ស ខេង បាន​បញ្ជាក់ថា លោក សេង សុគន្ធ ពី​ស្នងការរង​ទទួល​ផែន​ការងារ​គ្រប់គ្រង​ធនធានមនុស្ស ទៅជា​ស្នងការរង​រាជធានី​ភ្នំពេញ​។ លោក ហួត ចាន់​យ៉ា​រ៉ា​ន់ ពី​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ជា​ស្នងការរង និង​លោក ហ៊ុន សុធី ពី​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ជា​ស្នងការរង​ទទួល​ផែន​ការងារ​គ្រប់គ្រង​ធនធានមនុស្ស​។​
 
​សេចក្តីសម្រេច​ដដែល​ប​ន្ត​ថា លោក ទៀង ច័ន្ទ​ខ​ន្តិ​សារ ពី​អធិការ​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ឬ​ស្សី​កែវ ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។ ចំណែក​លោក គល់ លី ពី​អធិការរង នៃ​អធិការ​ដ្ឋ​ន​នគរបាល​ខណ្ឌដូនពេញ ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ និង​លោក សុខ ហេង អធិការរង ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​៕
​ 

Tag:
 នគរបាលជាតិ​
  ហួត ចាន់​យ៉ា​រ៉ា​ន់
© រក្សាសិទ្ធិដោយ thmeythmey.com