ពីនេះ ពីនោះ
គ្រួសារ​អណ្តើក​កំសត់​
08, Sep 2018 , 2:39 pm        
រូបភាព
​អណ្តើក​ដែល​អ្នកនេសាទ​ដាក់លក់​នៅលើ​ផ្លូវ​ក្បែរ​ផ្សារ​ស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា​
​អណ្តើក​ដែល​អ្នកនេសាទ​ដាក់លក់​នៅលើ​ផ្លូវ​ក្បែរ​ផ្សារ​ស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
​ដាក់លក់​លើ​កម្រាល​បាវ​ប្លា​ស្ទិ​ក​ផ្ទាល់​នឹង​ដី នៅលើ​ផ្លូវ​ក្បែរ​ផ្សារ​ស្ទឹងត្រែង យើង​ឃើញ​មាន​អណ្តើ​កមួយ​ក្បាល បាន​កំពុង​ព្យាយាម​វារ​ចុះ​វារ​ឡើង ហាក់​ចង់​គេច​ចេញពី​កម្រាល ដែល​អ្នកនេសាទ​កំពុង​ដាក់លក់​លាយឡំ​ជាមួយនឹង​ត្រី​រ៉ស់​។ បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកលក់ គាត់​បាន​ប្រាប់ថា អណ្តើ​ត​នេះ ជា​អណ្តើ​ត​ឈ្មោល​មួយ​ក្បាល ក្នុងចំណោម​អណ្តើក ១០​ក្បាល​ដែល​ចូល​លប​របស់គាត់​។ «​អណ្តើក​នេះ ចូល​លប​របស់ខ្ញុំ​។ សរុប​ទាំងអស់​១០​ក្បាល​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​មួយ​គ្រួសារ​អណ្តើក​តែម្តង មានកូន​តូចៗ ៨​ក្បាល ម៉ែ​មួយ ឪ​មួយ​»​។



គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​ច​ចារ​សុំ​ទិញ​ពី​អ្នកលក់​ទាំងអស់ ពោលគឺ​មួយ​គ្រួសារ​អណ្តើក​នេះ​តែម្តង ដើម្បី​យកទៅ​លែង​ក្នុង​ធម្មជាតិ​ដើម្បី​ឲ្យ​គ្រួសារ​អណ្តើក​មួយ​នេះ បាន​ជួបជុំគ្នា​វិញ តែ​ត្រូវ​ទទួលបាន​ចម្លើយ​បដិសេធ​ពី​អ្នកលក់​។ អ្នកលក់​និយាយថា​៖ «​ខ្ញុំ​យក​អា​ឈ្មោល​មក​លក់​យកលុយ​មុន ព្រោះ​វា​ធំជាងគេ​។ ឯ​អណ្តើ​កញី ខ្ញុំ​នឹង​លក់​វា​នៅពេល​ក្រោយ​។ ចំណែកឯ​កូនតូចៗ របស់​វា​ទាំង​ប្រា​បី​ក្បាល ខ្ញុំ​បាន​សន្យា​ជាមួយ​ម្តាយ​ខ្ញុំ​ថា ជួន​គាត់​សម្រាប់​យកទៅ​លែង​នៅ​វត្ត ខ្ញុំ​មិន​លក់​ទេ​»​។ 
 
​តើ​ជាការ​ត្រឹមត្រូវ​ទេ ដែល​អ្នកនេសាទ​ចាប់​ទាំង​មេ​ទាំង​កូន​អ៊ីចឹង​? តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​កូនអណ្តើក​តូចៗ​ទាំង​ប្រាំបី បន្ទាប់ពី​បែកបាក់​ពី​មេបារ​របស់​វា​ទៅ​? តើ​វាសនា​កូនអណ្តើក​ទាំង​ប្រាំបី​ក្បាល នឹង​ទៅជា​យ៉ាងណា​? តើ​វា​អាច​រស់នៅ​ដោយ​ខ្លួនឯងបាន​ដែរឬទេ ខណៈដែល​ពួកវា​នៅ​ត្រូវការ​ថែរក្សា ការពារ​ពី​មេ​របស់​វា​នៅឡើយ​?

© រក្សាសិទ្ធិដោយ thmeythmey.com