ជាតិ
ខេត្ត​ចំនួន​៨ អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ជំនន់​ទឹកភ្លៀង ពីថ្ងៃ​ទី​១១-១៥ កញ្ញា​
09, Sep 2018 , 9:44 am        
រូបភាព
រូបភាពពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម
រូបភាពពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី ១១-១៥ ខែកញ្ញា នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​រួមមាន ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង អាច​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា និង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​


​យោងតាម​ការ​ព្យាករ​អាកាសធាតុ​នៅ​ថ្ងៃទី ៨ ខែកញ្ញា​នេះ កម្ពុជា  កំពុង​ទទួលរង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​បាន​កើតឡើង​នៅលើ​អាង​ទន្លេមេគង្គ​។ លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​កម្ពុ​ជាមាន​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​៕

Tag:
 អាកាសធាតុ​
 ​ភ្លៀង​
 ​ជំនន់ទឹកភ្លៀង​
 ​ឧ​ត្ត​រ​មានជ័យ​
 ​ព្រះវិហារ​
 ​កំពង់ធំ​
 ​សៀមរាប​
 ​បន្ទាយមានជ័យ​
 ​បាត់ដំបង ពោធិ៍សាត់​
 ​កំពង់ឆ្នាំង​
© រក្សាសិទ្ធិដោយ thmeythmey.com