ជាតិ
សេដ្ឋកិច្ច
កម្ពុជា រៀបចំ​ពិព័រណ៍​ផលិត​ផលខ្មែរ និង​ផលិតផល​នាំចេញ​-​នាំចូល​លើក​ទី​១៣ នៅ​ដើមខែ​ធ្នូ​ខាងមុខ​
10, Sep 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពិព័រណ៍​ផលិតផល​ខ្មែរ និង​ផលិតផល​នាំចេញ​-​នាំចូល​កម្ពុជា លើក​ទី​១៣ កម្រិត​អន្តរជាតិ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​៨  ដល់​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំនេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​។​



​ពិព័រណ៍​នេះ នឹងត្រូវ​បានរៀបចំ​ឡើង ដោយ​អមដោយ​ព្រឹត្តិការណ៍​សំខាន់ៗ ដូចជា វេទិកា​ស្ដីពី​វិនិយោគ និង​ធុរកិច្ច សិក្ខាសាលា​ស្ដីពី​ការជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​កម្មវិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម និង​វិនិយោគ ជាដើម​។ លើសពីនេះ​ទៀត ក្រសួងពាណិជ្ជកម្ម​នឹងដាក់​តាំង​បង្ហាញ​ផលិតផល​ស្រូវ​អង្ករ និង​រៀបចំ​កម្មវិធី​ជំនួប​ពាណិជ្ជកម្ម​សម្រាប់​អ្នក​នាំចេញ​អង្ករ​កម្ពុជា​ផងដែរ​។​
 
​ការ​រៀ​បំ​ព្រឹត្តិការណ៍​ទាំងនេះ គឺ​ក្នុង​បំណង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ មុននឹង​បន្ថែមថា ព្រឹ​ត្ត​ការណ៍​នេះ ក៏​នឹង​ផ្ដល់ឱកាស ដើម្បី​ជំរុញ​បរិយាកាស​ពាណិជ្ជកម្ម​ក្នុងស្រុក​ឲ្យ​មាន​សន្ទុះ​ឡើង និង​ដើម្បី​បង្កើត​ការតភ្ជាប់​ពាណិជ្ជកម្ម​ក្នុងស្រុក​រាជធានី ខេត្ត ទូទាំងប្រទេស និង​រវាង​កម្ពុជា និង​ពាណិជ្ជករ​បរទេស​។​
 
​ពាណិជ្ជករ អាជីវករ ដែលមាន​បំណង​ចូលរួម​ក្នុង​ពិព័រណ៍​នេះ ឬ​មាន​គម្រោង​ស្វែងរក​ដៃគូ​វិនិយោគ អាចមក​បំពេញបែបបទ និង​ផ្ញើ​គម្រោង​របស់ខ្លួន​មក​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម ឲ្យ​បាន​មុន​ថ្ងៃទី​៨​ខែវិច្ឆិកា ជា​កំហិត​៕ 

Tag:
 ផលិតផល​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com