អត្ថបទពាណិជ្ជកម្ម
Samsung Galaxy Tab A បង្ហាញ​វត្តមាន​ជាមួយ​អេក្រង់​កាន់តែ​ធំ សមត្ថភាព​កាន់តែ​ខ្ពស់ មុខងារ​កាន់តែ​ឆ្លាត​វៃ​
10, Sep 2018 , 10:36 am        
រូបភាព
​ភ្នំពេញ​៖ Samsung Galaxy Tab A បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ហើយ ដោយ​នាំមក​នូវ​បទពិសោធន៍​ថ្មី ជាមួយ​អេក្រង់​ធំ​ស្រឡះភ្នែក និង​កម្លាំង​ខ្លាំង​ដើរ​រលូន ផ្ដល់​ការកម្សាន្ត​សម្បូរបែប​ឥត​ទើសចិត្ត​។ ឧបករណ៍​ដ៏​ទំនើប​នេះ ត្រូវបាន​បង្កើតឡើង​សម្រាប់​ការកម្សាន្ត​ជុំ​គ្រួសារ និង​ផ្ដល់​ការអប់រំ​សម្រាប់​កូនៗ​ផង ជាមួយ​មុខងារ Parent Control ដែល​អាច​ឲ្យ​ឪពុកម្ដាយ​គ្រប់គ្រង និង​កំណត់​លើ​ការប្រើប្រាស់​របស់​កូនៗ ជាមួយ​កម្មវិធី​សម្រាប់​កុមារ និង​តុ​កត្តា​ស្អាតៗ​ប្លែកៗ​ដែល​ជួយ​អភិវឌ្ឍន៍​ដល់​ភាព​ឆ្លាត​វៃ​របស់​កូនៗ តាម​កម្រិត​អាយុ​ផ្សេងៗ​គ្នា​។

​បន្ថែម​លើ​លក្ខណៈ​កាន់តែ​ពិសេស​ជាង​មុន Galaxy Tab A មាន​នាំមក​នូវ​បច្ចេកវិទ្យា​ឆ្លាត​វៃ​ចុងក្រោយ គឺ Bixby ដែល​អាច​បកប្រែ​ភ្លាមៗ គ្រាន់តែ​ដាក់​កាមេរ៉ា​លើ​រូបភាព ស្វែងរក​ទីតាំង​ដែល​អ្នក​បានឃើញ ស្វែងរក​របស់​ដែល​អ្នក​ចូលចិត្ត និង​ចង់​ទិញ និង​អាច​ស្គែ​ន QR កូដ​បាន​ថែម​ទៀតផង​។ 
 
​ការកម្សាន្ត​លើ​អេក្រង់​ដ៏​ធំ​ទូលាយ​នេះ នឹង​លែងមាន​ការរំខាន លែង​ខ្វល់ខ្វាយ​ពី​ការ​សាក​ថ្ម​ញឹកញាប់ ជាមួយ​ថ្ម​កាន់តែ​ធំ​រហូតដល់ ៧,៣០០ mAh ដែល​គ្រប់គ្រាន់​សម្រាប់​មើល​វីដេអូ​បាន​រហូតដល់​១៤​ម៉ោង​កន្លះ  និង​ប​ច្ចក​វិទ្យា AFC អាច​សាក​ថ្ម​បាន​លឿន ត្រឹម​២១០​នាទី ឬ​៣​ម៉ោង​កន្លះ​។ ដៃគូ​ដ៏​ឆ្លាត​វៃ​មួយ​នេះ នឹង​នាំ​អ្នក​ទៅរក​ពិភព​រីករាយ​ដ៏​រស់​រវើក និង​រណ្ដំ​ចិត្ត​ជាមួយ speaker កម្រិត Stereo ៤​គ្រាប់ ហើយ​កាមេរ៉ា​មុខ ៥MP និង​កាមេរ៉ា​ក្រោយ ៨MP ប្រភេទ AF W/Flash អាច​ឲ្យ​អ្នក​ចាប់យក​កម្រង​រូបភាព​ដ៏​កម្រ​នានា ខណៈដែល​កំពុង​កម្សាន្ត​ជុំ​គ្រួសារ​ដ៏​សប្បាយរីករាយ​។ 
 
Samsung Galaxy Tab A ដែល​ទើប​បង្ហាញ​វត្តមាន​ថ្ងៃនេះ​ក្នុងតម្លៃ​ត្រឹម ៣៩៥ ដុល្លារ គឺជា​ដៃគូ​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ការកម្សាន្ត​លក្ខណៈ​គ្រួសារ ដែល​នាំមក​នូវ​ប្រយោជន៍​ដល់​កូនៗ​របស់លោក​អ្នក​។ Samsung Galaxy Tab A មាន​ជម្រើស​២​ពណ៌ គឺ​ពណ៌​ខ្មៅ និង​ពណ៌​ប្រផេះ​៕
 

 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com