រថយន្ត
អន្តរជាតិ
រញ្ជួយ​ដី​នៅ​ជប៉ុន​បង្ក​ផលប៉ះពាល់​ដល់​ដំណើរការ​ក្រុមហ៊ុន​យានយន្ត​ជាច្រើន​
10, Sep 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​ផលិត និង​លក់​យានយន្ត​ជាច្រើន​នៅ​ជប៉ុន ជាពិសេស​តូយ៉ូតា បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​កោះ​ហុក​កៃ​ដូ ប្រទេស​ជប៉ុន ហើយ​ប្រតិបត្តិការ​ជាច្រើន​ត្រូវបាន​បង្ខំចិត្ត​បិទទ្វារ​ដោយ​គ្មាន​ថ្ងៃ​កំណត់​។ នេះ​បើតាម​ការផ្សាយ​របស់ Auto News ។​

 
​រញ្ជួយ​ដី​កម្រិត​៦,៧​រិច​ទ័​រ កាលពី​ថ្ងៃទី​៦ ខែកញ្ញា បណ្តាល​ឲ្យ​ក្រុមហ៊ុន Toyota Motor Corp ផ្អាក​ការផលិត​យានយន្ត និង​បិទ​សេវាកម្ម​ផ្គត់ផ្គង់​ផ្សេងៗ​នៅលើ​ទីផ្សារ​។ អ្នកស្រី Akiko Kita អ្នកនាំពាក្យ​ក្រុមហ៊ុន​តូយ៉ូតា ការបិទ​នេះ នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលិតភាព Toyota និង Lexus នៅ​ជប៉ុន លើកលែងតែ​សាខា Diahatsu ពីរ​កន្លែង​។​
 
​តូយ៉ូតា​មាន​សាខា​ធំៗ​១៨​ដែល​ផលិត​យានយន្ត​នៅ​ជប៉ុន ហើយ​ពេលនេះ ក្រុមហ៊ុន​មិនទាន់​អះអាង​លើ​ផលប៉ះពាល់​ចំពោះ​ប្រតិបត្តិការ​នៅក្រៅ​ប្រទេស​នោះឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com