ជាតិ
បទសម្ភាសន៍
វីដេអូ
កម្ពុជា បាត់បង់វីរបុរស ដែលសង្គ្រោះកុមារកម្ពុជារាប់លាននាក់
× ភ្នំពេញ៖ នៅមុខមន្ទីរពេទ្យគន្ធបុប្ផា (វត្តភ្នំ) មានប្រជាពលរដ្ឋជាច្រើន បានបញ្ជូនកូនមកកាន់មន្ទីរពេទ្យដើម្បីព្យាបាលជំងឺផ្សេងៗ ពលរដ្ឋខ្លះឈរ និងខ្លះអង្គុយរង់ចាំ។ ប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ខ្លះបានដឹងពីព័ត៌មាននៃការទទួលមរណភាពរបស់លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ រីឯខ្លះទៀត មិនទាន់បានដឹងនៅឡើយ។ ពលរដ្ឋដែលដឹងដំណឹងនេះ បានសម្ដែងនូវការសោកស្ដាយ ចំពោះការបាត់បង់លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ដែលជាស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ ជាមួយប្រជាពលរដ្ឋនៅមុខមន្ទីរពេទ្យគន្ធបុប្ផាដូចតទៅ៖
លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ដែលជាស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បានទទួលមរណភាពដោយសារជំងឺក្នុងវ័យ៧១ឆ្នាំ នៅក្នុងទីក្រុង Zurich នៃប្រទេសស្វីស នៅម៉ោង២និង៤៥នាទីថ្ងៃទី៩ខែកញ្ញានេះ។ លោកវេជ្ជបណ្ឌិត Beat Richner មានឈ្មោះល្បីមួយទៀត គឺ Beattocello ដែលជាឈ្មោះសម្រាប់ហៅពេលដែលលោកប្រគំឧបករណ៍ Cello រៃអង្គាសថវិកាដើម្បីឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ជាដែលបានជួយកុមារកម្ពុជារាប់លានមកហើយ៕
Tag:
Beat Richner
វីរបុរស
សង្គ្រោះ
គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com