ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ស្នើសុំ​គ​.​ជ​.​ប ទទួលស្គាល់​តំណាងរាស្ត្រ​ថ្មី​៣៨​រូប​ជំនួស​អ្នក​ដែល​លាលែង​
10, Sep 2018 , 11:19 pm        
រូបភាព
លោក ខៀវ ភារិទ្ធ លោក ភូ ពុយ លោក ង៉ោ សុវណ្ណ និងលោកស្រី ម៉ក់ វណ្ណ​ស៊ីថា ស្ថិតក្នុងបញ្ជីឈ្មោះតំណាងរាស្ត្រថ្មីទាំង​៣៨រូប
លោក ខៀវ ភារិទ្ធ លោក ភូ ពុយ លោក ង៉ោ សុវណ្ណ និងលោកស្រី ម៉ក់ វណ្ណ​ស៊ីថា ស្ថិតក្នុងបញ្ជីឈ្មោះតំណាងរាស្ត្រថ្មីទាំង​៣៨រូប
ដោយ: រួបរួម
សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​១០ ខែកញ្ញា បាន​ស្នើសុំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលស្គាល់​បេក្ខជន​តំណាងរាស្ត្រ​ថ្មី​៣៨​រូប ដែល​ត្រូវ​ជំនួស​សមាជិកសភា​ដែល​បាន​លាឈប់ និង​អ្នក​ដែល​បាន​លាលែង​ពី​បញ្ជី​បេក្ខជន​។​



​តំណាងរាស្ត្រ​ដែល​បាន​លាឈប់​ភាគច្រើន​ជា​ឥស្សរជន​ដែលមាន​តំណែង​ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​តំណែង​សំខាន់ៗ​ទៀត​នៅ​អាណត្តិ​ទី​៦​នេះ​។​

​ឥស្សរជន​ដែល​នឹងត្រូវ​បានទទួល​ស្គាល់​ជា​តំណាងរាស្ត្រ​ថ្មី​រួមមាន​៖
-​បាត់ដំបង​៖ លោក ភូ ពុ​យ លោក សៀង ស៊ុត​ថង​
-​កំពង់ចាម​៖ លោក ម៉ា ឈឿន លោក អ៊ី សំអុល លោកស្រី ស្រី គីម​ឆ​យ លោកស្រី ខុន ស៊ុន​អេង និង​លោកស្រី កុល ធា​រិ​ន​
-​កំពង់ឆ្នាំង​៖ លោកស្រី កែ ច័ន្ទ​មុនី លោក ឌួង សុ​វ៉ាង​
-​កំពង់ស្ពឺ​៖ លោក អ៊ូ សំ​អូន លោក សំ រិទ្ធី លោក ជួន វន​
-​កំពង់ធំ​៖ លោកស្រី លឹម ផល្លា​
-​កណ្តាល​៖ លោក ង៉ោ សុវណ្ណ លោក អ៊ុក ដាម​រី លោក សុះ មុះ​សិន លោក ជឹម សុខ​ខុន លោក ទី សុគន្ធ​
-​ក្រចេះ​៖ លោកស្រី ស៊ុន សា​ភឿន
-​ភ្នំពេញ​៖ លោក សួន រិនឌី លោក ឃុ​ត ចាន់​ដា​រ៉ា លោកស្រី ម៉ក់ វណ្ណ​ស៊ីថា លោកស្រី ម៉ាណ ណាវី​
-​ព្រៃវែង​៖ លោក ជាម ប៉េអា លោក ទេព សាម៉ន លោក ពេជ្រ ជីវ័ន លោក ថោង វរលក្ខណ៍ លោក ខៀវ ភា​រិ​ទ្ធ​
-​ពោធិ៍សាត់​៖ លោក សារី កោសល្យ លោក រ៉ូ​ហ្វី អូស្មាន លោក ខូ​យ សុខា​
-​ព្រះសីហនុ​៖ លោក នេន ម៉ា​ល័យ លោក តាក វណ្ណ​ថា​
-​តាកែវ​៖ លោក អ៊ុត សុខ​
-​កែប​៖ លោក ងួន បៀ​ន​
-​ឧ​ត្ត​រ​មានជ័យ​៖ លោក នៅ សំ​
-​ត្បូងឃ្មុំ​៖ លោក យិន ប៊ុនណាង លោក សន សា​រ៉ា​ណា​

​ឥស្សរជន​ដែល​បាន​សុំ​ឈប់​ពី​សមាជិកសភា​រួមមាន លោក អង្គ វង្ស​វ​ឌ្ឍ​នា លោក សក់ សេដ្ឋា លោក ខៀវ កាញារីទ្ធ លោក ហង់​ជួន ណា​រ៉ុ​ន លោក វេ​ង សាខុន លោក ប៉ាន សូរ​ស័ក្តិ លោក លូ គឹមឈន់ លោក អ៊ុក រ៉ាប៊ុន លោក ត្រាំ អ៊ីវតឹក លោក ឆាយ ថន លោកស្រី ខេង សំ​រ៉ា​ដា លោក រិ​ន វីរៈ លោក ថោង ខុន លោក លឹម គានហោ លោក ស៊ុន ចាន់ថុល លោក សុខ ចិន្តា​សោភា លោក រង្ស៊ី វិស្សុត លោក ហ្សាការីយ៉ា អាដាម លោក ពេជ្រ ប៊ុនធិន លោក អ៊ិត សំហេង លោក ម៉ម ប៊ុនហេង លោកស្រី អ៊ឹង កន្ថាផាវី លោក អូស្មាន ហាស្សាន់ លោក ព្រំ សុខា លោក ស សុខា លោក ញឹម វណ្ណដា លោក ហ៊ី បា​វី លោក ស្បោង សា​រ៉ា​ត លោក ស៊ុយ សែម លោក កែវ រតនៈ លោក ទី នរិន្ទ លោក ប៉ុល សារឿន លោក កឹម ស៊ីថន លោក សុខ ផេង លោក ចម ប្រសិទ្ធ លោក គន់ គីម លោក វង សូត និង​លោក សាយ សំ​អាល់​។​

​ក្រៅពីនេះ មាន​មន្ត្រី​ដែល​បាន​សុំលាលែង​ពី​បញ្ជី​បេក្ខជន ក្នុងនោះ​មាន លោក នឹម ថូត លោក អ៊ុច បូរ​រិ​ទ្ធ លោក ជូ យិន​ស៊ីម លោក ណៅ ធួ​ក លោក ម៉ប់ សារិន លោក មាន ចាន់​យ៉ា​ដា លោក នួន ផា​រ័ត្ន លោក ហេង សួរ លោក វ៉ា សុធា លោក ងិន បា​ណា​ល់ និង​លោក ពេ​ជ សោភ័ន​៕


© រក្សាសិទ្ធិដោយ thmeythmey.com