ពីនេះ ពីនោះ
«ក្របខណ្ឌ»និង«ក្របខ័ណ្ឌ» សរសេរបែបណាទើបត្រូវ?
× នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា សាធារណជនអាចប្រើពាក្យ ដែលសរសេរដោយប្រើសំយោគសញ្ញាក៏បាន មិនចាំបាច់ប្រើក៏បាន។ ប៉ុន្តែដើម្បីឲ្យមានភាពងាយស្រួល ក្រុមប្រឹក្សាជាតិភាសាខ្មែរបានសម្រេចឲ្យ សាធារណជនប្រើពាក្យ «ក្របខណ្ឌ» នេះវិញ។
ការប្រើសំយោគសញ្ញានៅក្នុងវចនានុក្រុមខ្មែរ មិនមានភាពជាក់លាក់ទេ ទើបក្រុមប្រឹក្សាជាតិភាសាខ្មែរ បានសម្រេចជាឯកច្ឆន្ទឲ្យឈប់ប្រើសំយោគសញ្ញា ពាក្យទាំងនោះមានដូចជា ក្របខណ្ឌ, ថ្ងៃចន្ទ, ទូរសព្ទ, លក្ខខណ្ឌ,ខណ្ឌស្ករ, ខណ្ឌសញ្ញា, សញ្ញាបត្រ, បរិញ្ញាបត្រ, ជាដើម។
ចំពោះពាក្យដែលរក្សាសំយោគសញ្ញាឲ្យនៅដដែលនោះមានដូចជា៖ ដុកទ័រ, កុំព្យូទ័រ, ត្រាក់ទ័រ,អាល័យ,អាស្រ័យ,នាមប័ណ្ណ, ខិត្តប័ណ្ណ។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com