ឆាយ លី​អាន​៖ ខ្ញុំ​នឹង​បាត់បង់​ឱកាស​សិក្សា​នៅ​ជប៉ុន បើ​ក្រសួង​មិន​សើរើ​វិញ្ញាសាគណិត​ឡើងវិញ​

បទយកការណ៍ / បទសម្ភាសន៍
ឆាយ លី​អាន​៖ ខ្ញុំ​នឹង​បាត់បង់​ឱកាស​សិក្សា​នៅ​ជប៉ុន បើ​ក្រសួង​មិន​សើរើ​វិញ្ញាសាគណិត​ឡើងវិញ​
11, Sep 2018 , 7:39 pm         108610
រូបភាព
​កំពត​៖ យុវជន ឆាយ លី​អាន គឺជា​យុវជន​មួយរូប​ក្នុងចំណោម​យុវជន​ជាច្រើន​ទៀត ដែល​បានទាមទារ​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា សើរើ​ឡើងវិញ​នូវ​លទ្ធផល​វិញ្ញាសាគណិតវិទ្យា​។



បើទោះជា​លទ្ធផល​រួម លី​អាន បានទទួល​និទ្ទេស​D ក៏ពិតមែន ប៉ុន្តែ លី​អាន មិន​សប្បាយចិត្ត​នៅពេលដែល​ខ្លួន​ទទួលបាន​និទ្ទេស F លើ​មុខ​វិទ្យា​គណិតវិទ្យា​ឡើយ​។ មិន​ពេញចិត្ត​ដោយសារ​បេក្ខជន​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ ដែល​រស់នៅ​ខេត្តកំពត​រូបនេះ ធ្លាប់​ទទួលបាន​មេដាយមាស លើ​ការប្រឡង​គណិតវិទ្យា​ទូទាំងប្រទេស​នៅ​ឆ្នាំ​២០១៨​នេះ​។

លីអាន ​ជឿជាក់ថា លទ្ធផល​ដែល​ក្រសួង​បានចេញ​ផ្សាយ​នេះ មាន​បញ្ហា​លើ​អត្រាកំណែ​មុខ​វិទ្យា​គណិតវិទ្យា​។ មិនតែប៉ុណ្ណោះ​យុវជន​វ័យ​១៦​ឆ្នាំ​រូបនេះ​ថា ប្រសិនជា​ក្រសួង​មិន​សើរើ​មុខ​វិទ្យា​នេះ​វិញ​ទេ គេ​នឹង​បាត់បង់​ឱកាស​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន តាម​ក្ដី​ស្រមៃ​ខ្លួន​។​
 
​ខាងក្រោម​នេះ គឺជា​កិច្ច​សម្ភាស រវាង​កញ្ញា ថា​ន រស្មី ជាមួយ​យុវជន ឆាយ លី​អាន។ សូមអញ្ជើញស្តាប់៖
​ 





Tag:
 អប់រំ​
  ឆាយ​លី​អាន​
 BacII
  គណិតវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com