អត្ថបទពាណិជ្ជកម្ម
Vivo បង្ហើប​តម្លៃ​V11 និង​V11i​សារជាថ្មី​ជាមួយ​ឱកាស​ទទួលបាន​សំបុត្រ​«Vivo Music Run:Glow Concert»​ទៀត​
11, Sep 2018 , 4:33 pm        
រូបភាព
កាន់តែ​ពិសេស​ជាង​មុន​ហើយ !! ខណៈពេលដែល​vivo បើក​ឲ្យ​អតិថិ​ជនក​ម្ម៉​ង់​ទៅលើ​ម៉ូ​ឌែ​ល​ថ្មី​របស់ខ្លួន​គឺ V11 និង​V11i នោះ កាលពី​អាទិត្យ​មុន ក្រុមហ៊ុន​vivo បាន​បង្ហើប​ពី​តម្លៃ​ម្តង​រួចមកហើយ ដែល​តម្លៃ​នោះ V11​ក្រោម ៤៣០​ដុល្លារ និង V11i ក្រោ​៣៣០ ដុល្លារ​។ នេះ​ជាត​ម្លៃ​មួយ​ដែល​កំពុងតែ​ប្រកួតប្រជែង​គ្នា​យ៉ាងខ្លាំង ជាមួយនឹង​ក្រុមហ៊ុន​ទូរ​សព្ទ​ផ្សេងទៀត​ដែរ និង​អាច​និយាយបានថា​តម្លៃ​នេះ គឺមាន​តម្លៃ​ទាប​ជាង​ក្រុមហ៊ុន​ទូរ​សព្ទ​ផ្សេងៗ​ទៀត ដែល​ទើបតែ​ចេញ​ម៉ូ​ឌែ​ល​ថ្មី​ដែរនោះ​។​
 
​ប៉ុន្តែ​ពេល​នះ​ក្រុមហ៊ុន​vivo បាន​បង្ហើប​ពី​តម្លៃ​ជា​លើក​ទី​២ ដែល​កាន់តែ​ធ្វើអោយ​អតិថិជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ម៉ូ​ឌែ​ល​ទូរ​សព្ទ​ទាំងពីរ​។ បើតាម​ការ​បង្ហើប​តម្លៃ​លើក​នេះ គឺ V11​មានតម្លៃ​ក្រោម ៤១០​ដុល្លារ ហើយ​V11i វិញ​គឺមាន​តម្លៃ​ក្រោម ៣១០​ដុល្លារ​។ នេះ​ពិតជា​តម្លៃ​ដែល​ពិសេស​មែនទែន បើ​ធៀប​នឹង​សមត្ថភាព​របស់​V11 និង​V11i​។ 



+​ចំពោះ​V11 ដែលមាន​ចំណុច​ពិសេស​ដូចជា​៖
 
-​បច្ចេកវិទ្យា​ដោះ​សោរ ដោយ​ស្កេ​ន​ក្រយៅដៃ លើ​អេក្រង់​ដ៏​ទំនើប (Fingerprint Scanning)​។​
-​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ (Face Access)​។​
 -​អេក្រង់​លាត​ធំ​ជាង​មុន​ទំហំ 6.41inch " (FHD+Super AMOLED)+2340*1080​។​
-​ថាមពល​ថ្ម​ទំហំ​ធំ 3400mAh + បច្ចេកវិទ្យា​សាក​ថ្ម​ផ្លេកបន្ទោរ សាក​ថ្ម​៥​នាទី និយាយបាន​ដល់ ២​ម៉ោង ៣០​នាទី​។​
-​បច្ចេកវិទ្យា AI HDR, AI Face Beauty ,AI Portrait Framing ដែល​អាច​ថតរូប​ភាព​ព្រាល​កាន់តែ​ស្អាត​។​
-​កាមេរ៉ា​មុខ 25MP/​កាមេរ៉ា​ក្រោយ 12MP+5MP (24 Million Photographic Units) ។​
-​មាន​ពីរ​ពណ៌​គឺ Starry Black និង Nebula Blue​។​
-Funtouch OS_4.5/Android 8.1 ។​
-Qualcomm 660AIE Octa-core 1.95GHz​។​
-RAM 6GB + ROM 128GB​។​
 
+​ចំពោះ​V11i ដែលមាន​ចំណុច​ពិសេស​ដូចជា​៖
 
-​បច្ចេកវិទ្យា​ដោះ​សោរ ដោយ​ស្កេ​ន​ក្រយៅដៃ​ខាងក្រោយ (Finger Print)​។​
-​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ (Face Access)​។​
-​អេក្រង់ 6.3inch" (FHD+2280*1080) IPS​។​
-​ថាមពល​ថ្ម​ទំហំ​ធំ 3315mAh + បច្ចេកវិទ្យា​សាក​ថ្ម​ផ្លេកបន្ទោរ សាក​ថ្ម 5​នាទី និយាយបាន​ដល់ ៣​ម៉ោង ៤៨​នាទី​។​
-​បច្ចេកវិទ្យា AI Portrait Framing, AI HDR, AR Sticker, AI Face Beauty ដែល​អាច​ថតរូប​ភាព​កាន់តែ​ស្អាត​។​
-​កាមេរ៉ា​មុខ 25MP/​កាមេរ៉ា​ក្រោយ 16MP+5MP(24 Million Photographic Units)​។​
-​មាន​ពីរ​ពណ៌​គឺ Starry Black និង Nebula Blue​។​
-Funtouch OS_4.5/Android 8.1 ។​
​-P60 Octa_core 2.0GHz​។​
-RAM 4GB + ROM 128GB (MicroSD Card Up to 256GB)​។​
 
​តម្លៃ​ជាក់លាក់ នឹង​ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៥ ខែកញ្ញា​នេះ​។ អ្វីដែល​ពិសេស​នោះ បើតាម​រយៈ​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​vivo  អតិថិជន​ទាំងអស់​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ទូរ​សព្ទ​ដៃ ពី​ក្រុមហ៊ុន​vivo គឺ​ទូរ​សព្ទ​ដៃ​ម៉ូ​ឌែ​ល “vivo V11i” ចំនួន​មួយគ្រឿង​ផងដែរ​។​
 
​លក្ខខណ្ឌ​ចូលរួម​លេង​ដើម្បី​ឈ្នះ​រង្វាន់​
 
1. ចូល​Like ផេ​ក vivo ។​
2 .Share​រូបភាព​នេះហើយ​សរសេរថា «​ខ្ញុំ​សូម​ទស្សន៍ទាយ​តម្លៃពិត​ប្រាកដ របស់​vivo V11 xxx$ & vivo V11i xxx$ »​។​
3 រាល់​ការ Like និង Share រូបភាព​នឹង​ទទួលបាន​សំបុត្រ​Free សម្រាប់​ចូលរួម​ក្នុង​ការប្រគំ​តន្ត្រី​រត់​ភ្លើងពណ៌​«vivo MUSIC RUN : GLOW CONCERT» ។​

-​ការលេង​ហ្គេម​នេះ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨​។​
-​អ្នកឈ្នះ​រង្វាន់ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​។​
 
​ចំពោះ​អ្នក​ដែល​បាន​Like និង Share រូបភាព អាច​ទៅ​ទទួលយក​សំបុត្រ​ប្រគំ​តន្ត្រី​បាន នៅ Showroom vivo ដោយ​គ្រាន់តែ​បង្ហាញ​រូបភាព​ដែល​អ្នក​បាន Like និង Share ទៅកាន់​ក្រុមការងារ vivo Showroom​នោះ​លោក​អ្នកនឹង​ទទួលបាន​សំបុត្រ​Free​ភ្លាមៗ​។ vivo Showroom មាន​អាសយដ្ឋាន ផ្ទះ​លេខ ៣១២​អឺ សង្កាត់​ចតុមុខ មហាវិថី​ព្រះមុនីវង្ស​(៩៣) ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឬ​ទំនាក់ទំនង​លេខ 023 972 555 / 077 972 555៕
 
​ពត៌មាន​បន្ថែម​អាច​ចូលទៅ​កាន់​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​vivo៖ គឺ ​https://www.facebook.com/vivosmartphonekh/
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com