ពីនេះ ពីនោះ
តើ​ពាក្យ «​ខ្ជះខ្ជាយ​» និង «​កញ្ជះកញ្ជាយ​» មានន័យ​ដូចគ្នា និង​ខុសគ្នា​ដូចម្តេច​?
13, Sep 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការពិត «​ខ្ជះខ្ជាយ​» មិនមែនជា​ពាក្យ​ខុសប្លែកគ្នា​ពី​ពាក្យ «​កញ្ជះកញ្ជាយ​» នោះទេ គឺ​មានន័យ​ដូចគ្នា អាច​ប្រើ​មួយណា​ក៏បាន​។ នេះ​បើតាម​ការបកស្រាយ​បញ្ជាក់​ពី​សម្តេចព្រះសង្ឃរាជ ជួន ណាត​។ 


 
​ជាទូទៅ​សាធារណជន​និយម​ប្រើពាក្យ «​ខ្ជះខ្ជាយ​» ច្រើនជាង​ពាក្យ «​កញ្ជះកញ្ជាយ​» ដោយសារ «​ខ្ជះខ្ជាយ​» ជា​ពាក្យ​ខ្លី និង​ងាយ​ប្រើ​ជាង​។ «​ខ្ជះខ្ជាយ​» និង «​កញ្ជះកញ្ជាយ​» មានន័យថា គ្មាន​សណ្តាប់ធ្នាប់​, រាត់រាយ​ដូច​គេ​ជះ​ចោល​។ ឧទាហរណ៍​៖ កុំ​ចាយលុយ​ខ្ជះខ្ជាយ​ឥត​ចេះ​គិត​ពេក​។ 
 
​មាន​ពាក្យ​ជាច្រើន​ផ្សេងទៀត​ដែល​សម្តេចព្រះសង្ឃរាជ ជួន ណាត អនុញ្ញាត​ឲ្យ​ប្រើ​មួយណា​ក៏បាន គឺ​ត្រឹមត្រូវ​ដូចគ្នា​។ ពោល​រួមមាន ចៀស ឬ​ជៀស​, លំហ ឬ​លម្ហ ឬ​រំហ ឬ​រម្ហ​, សំភី ឬ​សម្ភី​,​បក្ស ឬ​បក្ខ​។​ល​៕
​ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com