ពីនេះ ពីនោះ
តើ​ពាក្យ «​អា​វែក​» ចង់​សំដៅលើ​អ្វី​?
14, Sep 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​អា​វែក​» ជា​ពាក្យ​ដែល​អ្នកខ្លះ​ចំណាំ​ហៅ​ទៅ​អ្នក​ដែល​ខ្លួន​មិន​ពេញចិត្ត​។ ការពិត​ពាក្យ «​អា​វែក​» ចង់​សំដៅលើ មនុស្ស​ល្ងង់​។

 


ពាក្យ​នេះ គ្រាន់តែ​ជា​ឈ្មោះ​សម្រាប់​ហៅ​ទៅ​ជន​ល្ងង់ខ្លៅ គ្មាន​ដឹង​ខុសត្រូវ​តែប៉ុណ្ណោះ​។ ពាក្យ​នេះ​មិនមែនជា​ពាក្យ​ជាក់លាក់ ដែល​សម្តេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់​ឲ្យ​ប្រើ​នោះឡើយ​។​
 
​ពាក្យ​«​អា​វែក​» មហាជន​ទូទៅ​ហៅ​ម្យ៉ាង​ទៀតថា អា​ល្ងង់ មានន័យថា អា​មិនដឹង​រឿង អា​មិនដឹង​អ្វី​ទាល់តែសោះ​។ ឧទាហរណ៍​៖ អា​វែក​! គេ​ស៊ីក្រោមភ្នែក អា​វែក​មិនដឹង​។​
 
​កុំ​ច្រឡំ​ប្រើពាក្យ «​អា​វែក​» និង​«​វែក​» ក្នុងន័យ​ដូចគ្នា​ឲ្យ​សោះ ព្រោះ​ពាក្យ​ទាំងនេះ​មានន័យ​ខុសគ្នា​ឆ្ងាយ​ណាស់​។ សម្រាប់​ពាក្យ «​វែក​»  វិញ​គឺ​សំដៅលើ ពស់​ម្យ៉ាង​ដែលមាន​ពិស​កាច​សាហាវ គឺ​ពស់មានពិស​ឃោរឃៅ មួយ​ពួក ដែលមាន​ឈ្មោះ​ផ្សេងៗ​គ្នា ដូចជា ពស់វែក​,​វែកក្របី​, វែកដំបូក​, វែករនាម ជាដើម​។ 
 
«​វែក​»  មានន័យ​ម្យ៉ាង​ទៀតថា ប្រដាប់​មាន​ដង​មាន​ផ្លែ​សម្រាប់​ដោះ​ដួស​ភោជនាហារ ដូចជា ដង​វែក​, សម្ល​មួយ​វែក​,​បាយ​មួយ​វែក​,​វែក​ឆា​។ ក្នុងន័យ​ដោយឡែក​ផ្សេងទៀត «​វែក​» មានន័យថា ញែក​ឲ្យ​ឃ្លាត​ចេញ​,​ឲ្យ​ស្រឡះ​, ឲ្យ​មាន​ចន្លោះ​, ឲ្យ​មាន​ជ្រ​ឡង​,​ឲ្យ​មាន​ផ្លូវ​,​ផាត់​ចេញ​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com