អត្ថបទពាណិជ្ជកម្ម
នាយករដ្ឋមន្ត្រីកម្ពុជាផ្តល់អាហារូបករណ៍ ៥ កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
× (ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន៥កន្លែង ដល់សិស្សឆ្នើមដែលប្រឡងជាប់បាក់ឌុប ប៉ុន្តែខ្វះលទ្ធភាពបង់ថ្លៃឲ្យសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AUPP នៅថ្ងៃពុធ ទី១៣ ខែកញ្ញានេះ អាហារូបករណ៍៥កន្លែងសម្រាប់រយៈពេល៤ឆ្នាំពេញនេះ នឹងផ្តល់ជូនលើជំនាញទំនាក់ទំនងអន្តរជាតិ ហើយចាប់ផ្តើមសិក្សា នៅឆ្នាំសិក្សាថ្មី២០១៨-២០១៩។
AUPP ជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់បំផុត។ AUPP មានកម្មវិធីសិក្សាយកសញ្ញាបត្រពីរ ដោយសញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀត ចេញដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលមានការទទួលស្គាល់ជាសាកល។
ដើម្បីសម្រួលដល់ការទទួលព័ត៌មានជាក់លាក់ ស្តីពីការផ្តល់អាហារូបករណ៍ខាងលើ សូមសិស្សដែលប្រឡងជាប់បាក់ឌុបទាំងអស់ មកទទួលព័ត៌មាននៅ AUPP ឬនៅការិយាល័យអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com