ជាតិ
សម្ដេច ស ខេង បញ្ជាឲ្យរៀបចំក្រុមការងារចុះជួយដោះស្រាយបញ្ហាខេត្តព្រះសីហនុ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យរៀបចំក្រុមការងារមួយ ដើម្បីទៅគាំទ្រជួយដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការដោះស្រាយបញ្ហាដែលកើតឡើងនៅទីនោះ។ មូលហេតុដែលសម្ដេច ស ខេង បញ្ជាឲ្យក្រុមការងារចុះស្រាវជ្រាវនិងទប់ស្កាត់ភាពមិនក្រតីនេះ ដោយសារតែខេត្តព្រះសីហនុ កំពុងក្លាយជាតំបន់វិនិយោគ ភាគច្រើនជាជនជាតិចិន។
បញ្ហាដែលសម្ដេច ស ខេង យល់ថា ជារឿងចាំបាច់ដែលត្រូវដោះស្រាយបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនោះ គឺការបង្ក្រាបករណីបទល្មើសសម្លាប់ ការប្រើប្រាស់គ្រឿងញៀន រៀបចំបរិស្ថាន និងអនាម័យ នៅតំបន់ទេសចរណ៍ ខេត្តព្រះសីហនុនេះ។ ជាពិសេសការទប់ស្កាត់ កុំឲ្យទឹកសមុទ្រកម្ពុជា ដែលកំពុងទាក់ទាញទេសចរនេះ ប្រែក្លាយទៅជាកខ្វក់ ហើយប្រើប្រាស់លែងបាន។
ដើម្បីដោះស្រាយបញ្ហានេះ សម្ដេច ស ខេង បានបញ្ជាក់ឲ្យអង្គភាពចំនួន៤ ចំណុះក្រសួងមហាផ្ទៃ រៀបចំមន្ត្រីខ្លួនចុះទៅគាំទ្ររដ្ឋបាលខេត្តព្រះសីហនុ។ អង្គភាពចំនួន៤នោះរួមមាន៖ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមអ្នកច្បាប់របស់ក្រសួងមហាផ្ទៃ។
បើតាមប្រមុខក្រសួងមហាផ្ទៃរូបនេះ តំបន់ខេត្តព្រះសីហនុបច្ចុប្បន្ន កំពុងមានជនជាតិចិនមករស់នៅ និងវិនិយោគជាង៧ម៉ឺននាក់។
សូមស្ដាប់ប្រសាសន៍រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ៖
Tag:
ស ខេង
ចិន
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com