កីឡាជាតិ
ជាតិ
សុ​កុម្ភៈ ថា ការផ្តល់​តម្លៃ និង​គោរព​ស្រលាញ់ តែងតែ​ស្ថិតក្នុង​ចិត្ត​របស់គេ​
12, Sep 2018 , 10:19 pm        
រូបភាព
ដោយ:
​ជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​មនុស្ស ដែល​ចង់​បានការ​ឲ្យ​តម្លៃ​និង​គោរ​រព​ស្រលាញ់​ពី​អ្នកដទៃ​។ ប៉ុន្តែ​មុន​ចង់បាន​អ្វីៗ​ទាំងនេះ​ពី​អ្នកដទៃ ត្រូវ​សួរ​ខ្លួនឯង​ថា តើ​យើង​បានផ្តល់​តម្លៃ ឬ​ក្តី​ស្រលាញ់​ដល់​គេ​ឬ​នៅ​? មនុស្ស​គ្រប់រូប​បាន​លះបង់​សព្វបែបយ៉ាង ដើម្បី​កិត្តិយស​និង​ភាពថ្លៃថ្នូរ​។ ជាក់ស្តែង​កីឡាករ គួច សុ​កុម្ភៈ ខ្សែបម្រើ​ណាហ្គា​វើ​ល​បាន​ប្តេជ្ញា​លះបង់​អ្វីៗ​ក្នុងការ​រក្សា​តម្លៃ ដែល​បាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់គេ​។

 
​ខ្សែបម្រើ​ជើងចាស់​របស់​ក្លិប​ណាហ្គា​វើ​ល​កីឡាករ គួច សុ​កុម្ភៈ បាន​ឲ្យ​តម្លៃ​លើ​ការផ្តល់​តម្លៃ​និង​ការគោរព​ស្រលាញ់គ្នា​ទៅវិញទៅមក ជា​របស់​មួយ​ដ៏​សំខាន់​សម្រាប់​គេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រូបគេ​ថែមទាំង​ប្តេជ្ញា​លះបង់​អ្វីៗ​ដើម្បី​រក្សា​ការផ្តល់​តម្លៃ​និង​ការគោរព​ស្រលាញ់​នេះ ឲ្យ​ស្ថិតស្ថេរ​ក្នុង​ចិត្ត​របស់គេ​ទៀតផង​។ ទោះ​មិន​បញ្ចេញ​ឈ្មោះ​ក៏ដោយ តែ​ការសរសេរ​របស់​ខ្សែបម្រើ​រូបនេះ អាច​ចង់​សំដៅលើ​កីឡាករ Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ជ្រើសរើស​ឲ្យ​រូបគេ​ធ្វើជា​ប្រធាន​ក្រុម​។ 
 
​គួច សុ​កុម្ភៈ បាន​បង្ហោះ​រូបភាព​កីឡាករ Honda ឱប​រូបគេ​ចំនួន​ពីរ​សន្លឹក​លើ​ហ្វេ​ស​ប៊ុ​ក ហើយ​បាន​រៀបរាប់ថា​៖»​ការ​ឲ្យ​តម្លៃ​និង​ការគោរព​ស្រលាញ់គ្នា​ទៅវិញទៅមក គឺ​វា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ ហើយ​វា​តែងតែ​ឋិត​នៅក្នុង​ចិត្ត​របស់ខ្ញុំ​ជានិច្ច​។ ខ្ញុំ​នឹង​លះបង់​គ្រប់បែបយ៉ាង ដើម្បី​រក្សា​តម្លៃ​របស់ខ្ញុំ​មួយ​នេះ ទោះបីជា​ជីវិត​របស់ខ្ញុំ​ធ្លាក់​ដល់​កម្រិតណា ឬ​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ​»៕ 


 

Tag:
 បាល់ទាត់​
  គួច សុ​កុម្ភៈ​
© រក្សាសិទ្ធិដោយ thmeythmey.com