ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ព័ត៍មានសុខភាព
វីដេអូ
២៥ខេត្ត/រាជធានី
ពលរដ្ឋកាន់តែច្រើនដែលបារម្ភពីសុខភាព ងាកមកបរិភោគបន្លែសុវត្ថិភាព និងសរីរាង្គ
× ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋកាន់តែច្រើនដែលរស់នៅរាជធានីភ្នំពេញ បានងាកមកបរិភោគបន្លែ-ផ្លែឈើសុវត្ថិភាព និងសរីរាង្គ ដែលមានលក់នៅតាមហាងបន្លែធម្មជាតិនានា។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ (ThmeyThmey.com) លោក ឌី សីវយុត្តិ ប្រធានគ្រប់គ្រងសាខាហាង«សួនធម្មជាតិ» បានបញ្ជាក់ថា កាលពី១០ឆ្នាំមុន (ឆ្នាំ២០០៨) នៃការបើកដំណើរការហាងបន្លែនេះ គឺមានអតិថិជនភាគច្រើនបំផុតជាជនជាតិបរទេស ដែលមករស់នៅស្រុកខ្មែរ។ ប៉ុន្តែ ៥ឆ្នាំក្រោយមក (ឆ្នាំ២០១៣) គឺមានប្រជាពលរដ្ឋខ្មែរជាច្រើនបានងាកមកបរិភោគបន្លែ-ផ្លែឈើសុវត្ថិភាព និងសរីរាង្គវិញ។
បើទោះជា តម្លៃបន្លែសុវត្ថិភាព និងសរីរាង្គខ្ពស់ជាងបន្លែ ផ្លែឈើនៅលើទីផ្សារទូទៅចន្លោះពី១៥ ទៅ ២០% មិនមែនជាបញ្ហាចោទសម្រាប់ប្រជាពលរដ្ឋដែលស្រឡាញ់សុខភាពឡើយ។
ដើម្បីជាបព័ត៌មានលម្អិតសូមទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com និងលោក ឌី សីវយុត្តិ ប្រធានគ្រប់គ្រងសាខាហាង«សួនធម្មជាតិ» ដូចតទៅ៖
សម្រាប់ហាងបន្លែ «សួនធម្មជាតិ» មានផ្គត់ផ្គង់បន្លែ-ផ្លែឈើសុវត្ថិភាព និងសរីរាង្គច្រើនប្រភេទ ដែលដាំដុះនៅក្នុងប្រទេស និងមួយចំនួនទៀតនាំចូលពីក្រៅប្រទេស។ បន្លែសុវត្ថិភាព និងសរីរាង្គនៅក្នុងហាងនេះ គឺនាំមកពីកសិដ្ឋានរបស់ខ្លួន, ពីកសិករកិច្ចសន្យា និងនាំចូលពីប្រទេសសម្រាប់បន្លែដែលមិនអាចដាំដុះនៅក្នុងស្រុកជាដើម។
Tag:
កសិកម្ម
ថ្មីៗ២៥ រាជធានី-ខេត្ត
© រក្សាសិទ្ធិដោយ thmeythmey.com