អត្ថបទពាណិជ្ជកម្ម
រថយន្ត​ប្រណិត Jaguar ចំនួន​៣​គ្រឿង បាន​ប្រគល់ជូន​សណ្ឋាគា​លំដាប់​ផ្កាយ​ប្រាំ Rosewood Phnom Penh
13, Sep 2018 , 3:22 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន Jaguar Land Rover ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ ទី​៤ ខែកញ្ញា កន្លងទៅ បានប្រគល់​រថយន្ត​ប្រណិត​ម៉ាក Jaguar XJL ចំនួន​២​គ្រឿង និង​រថយន្ត​ម៉ាក Jaguar F-PACE ១​គ្រឿង​ជូនទៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ Rosewood Phnom Penh​។ ពិធី​ប្រគល់​រថយន្ត​ប្រណិត​នេះ ប្រព្រឹត្ត​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​ឧកញ៉ា សំអាង (​វឌ្ឍនៈ​)​ដែលជា​ម្ចាស់​សណ្ឋាគារ និង​នាយក​គ្រប់គ្រង​សណ្ឋាគារ លោក Michael James Parker​។ 
 
​វា​ជា​ថ្ងៃ​ដ៏​ពិសេស​ដែល Rosewood Phnom Penh ជា​សណ្ឋាគារ​មាន​កិត្យានុភាព និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មុនដំបូង​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា បាន​បញ្ជា​ទិញ​រថយន្ដ​ប្រណិត​ម៉ាក Jaguar XJL និង Jaguar F-PACE ។ 
 


Jaguar គឺជា​ប្រភេទ​រថយន្ត​ដែលមាន​ការ​បូករួម​បញ្ចូល​គ្នា​ដ៏​ល្អឥតខ្ចោះ នៃ​បច្ចេកវិទ្យា​ឈានមុខ​គេ ដែលមាន​សក្តានុពល និង​ស័ក្តិសម​ជាមួយនឹង​គោលការណ៍​«​បដិសណ្ឋារកិច្ច​ជា​និរន្ត​»​របស់​សណ្ឋាគារ Rosewood Hotels & Resorts®​។  នេះ​បើតាម​លោក Ulf Sebecke នាយក​គ្រប់គ្រង​ក្រុមហ៊ុន Jaguar Land Rover ប្រចាំ​ប្រទេស​កម្ពុជា​។ លោក​បន្តទៀតថា អ្វីដែល​កាន់តែ​ពិសេស និង​សំខាន់​មួយ​ផ្សេងទៀត ដែល​បានធ្វើ​ឲ្យ​សណ្ឋាគារ​លំដាប់ថ្នាក់​ផ្កាយ​ប្រាំ Rosewood Phnom Penh សម្រេចចិត្ត​ទិញ​រថយន្ត​ដ៏​ប្រណិត​នេះ សណ្ឋាគារ​ក៏​ទទួលបាន​នូវ​កញ្ចប់​សេវាកម្ម​«​សន្តិភាព​ផ្លូវចិត្ត​»​របស់​ក្រុមហ៊ុន Jaguar Land Rover ដែលមាន​រយៈពេល ៥ ឆ្នាំ និង​សេវាកម្ម​ជួសជុល និង​ថែទាំ​ចល័ត​២៤​ម៉ោង ក្នុង​មួយ​សប្តាហ៍​ផងដែរ​។​
 


​គួរ​បញ្ជាក់ថា ក្រុមហ៊ុន Jaguar Land Rover និង Rosewood Phnom Penh បានរួម​បញ្ចូល​គ្នា​នូវ​ប្រណិត​ភាព​ដ៏​ទាន់សម័យ ជាមួយ​សេវាកម្ម​ផ្ទាល់ខ្លួន​។ ជាពិសេស​គឺ​ការចូល​រួមគ្នា​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ក្នុង​តំបន់ ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្នុង​បរិយាកាស និង​បែបបទ​ពិសេស​ប្លែក​ពី​គេ ដែល​ក្រុមហ៊ុន​ទាំងពីរ បានបង្ហាញ​ពី​គុណ​តម្លៃ​របស់​អតិថិជន និង​បុគ្គលិក​៕







(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com